ព្រឹតិ្តការណ៍ថ្មីៗ

ផ្គើននឹងបទបញ្ជាសម្តេចក្រឡាហោម ស ខេង មេបញ្ជាការតំបន់អភិវឌ្ឍន៍​យោធា​ភូមិភាគ៥ ​ លួចបើកច្រករបៀងដើមចែង ​នាំពលករទៅថៃ​ខុសច្បាប់​

4 ខែ មុន 835 តូ សុផល

ខេត្តបន្ទាយមានជ័យ៖​ ច្រករបៀងថ្មីមួយកន្លែងកំពុងបើកឱ្យដំណើរការ​យ៉ាងគគ្រឹកគគ្រេង​បន្ទាប់ពីបានបិទច្រក​របៀងក្តឹបថ្ម​ហៅច្រកលើភ្នំមួយរយះរួចមក​លោកវរ:សេនីយ៍ឯក​ង៉ែត ព្រឿង​ជាមេបញ្ជាការតំបន់អភិវឌ្ឍន៍​យោធភូមិភាគ៥ដែលស្ថិតនៅក្រោមការ គ្រប់គ្រង​របស់ លោកឧត្តមសេនីយ៍ឯកប៊ុន សេង​ មេបញ្ជាការរងកងទ័ពជើងគោក​និងជាមេបញ្ជាការយោធភូមិភាគ​៥ ហើយច្រករបៀងមួយនេះស្ថិតនៅ​ក្នុងភូមិក្តឹបថ្ម​ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ​ដែលបានបើកដៃឱ្យមេខ្យល់​ដឹកជញ្ជូនពលករខ្មែរនាំគ្នាសម្រុកឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់​តាមរយ:រថយន្តគ្រប់ប្រភេទ​ខណ:ដែលមន្ត្រីយោធា​នៅតំបន់អភិវឌ្ឍន៍យោធភូមិភាគ៥នេះ​បានបង្វែរឱ្យ​ក្រុមមេខ្យល់ទាំងនោះដឹកពលករចូលទៅតាមច្រករបៀងដើមចែង ឬហៅថា (ច្រកក្រោមភ្នំ) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក( វី ) ជាកូនចៅជំនិតរបស់លោក ង៉ែត ព្រឿង ហើយក៏ជាមេប៉ុស្តិ៍ដើមចែងតែម្តង ការដឹកពលករចូលទៅតាមច្រកដើមចែងគឺដើម្បីលាក់បាំងស្ថាប័នពាក់ព័ន្ធ និងបំភាន់ភ្នែកអ្នកសារព័ត៌មានព្រោះច្រកមួយនេះវាចូលទៅឆ្ងាយពីផ្លូវ៥៨ប្រហែល ១០០ម៉ែត្រ​ ដោយឆ្លងកាត់តាមចំការស្វាយចន្ទី​រហូតទៅដល់​មានប៉ុស្តិ័យោធានៅខាងក្នុងនោះតែម្តង​។

តាមប្រភពព័ត៌មានបានឱ្យ​ដឹងថា លោក ង៉ែត ព្រឿង បានបញ្ជាឱ្យ​កូនចៅជំនិតរបស់ខ្លួនចំនួន២នាក់ចុះពីច្រកក្តិបថ្ម ឬច្រកលើភ្នំ ដើម្បីឱ្យ​ទៅកត់ឈ្មោះ និងស្លាកលេខឡានរបស់មេខ្យល់ពេលដឹកពលករខ្មែរ​ចូលដោយគេបាន​សង្កេតឃើញមានរថយន្ត ។

ជាច្រើនគ្រឿង​បើកសំដៅ​ចូលទៅ​ច្រករបៀងដើមចែង​រួចបញ្ជូនពលករ​ឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់យ៉ាងគគ្រឹ​កគគ្រេ​ងដូចហែរកឋិន​។ សកម្មភាពទាំងអស់នេះគឺអាចបញ្ជាក់បានថា លោក វរសេនីយ៍ឯក ង៉ែត ព្រឿង មេបញ្ជាការតំបន់អភិវឌ្ឍន៍យោធភូមិភាគ5​ ពិតជាខ្លាំងមែនដែលហ៊ានប្រឆាំងនិងបទបញ្ជារបស់សម្តេច ក្រឡាហោម ស ខេង ទោះបីជាសម្តេចក្រឡាហោម ធ្លាប់បានបញ្ជារឱ្យ​ច្រករបៀងទាំងអស់តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៃខេត្តបន្ទាយមានជ័យ ត្រូវតែបិទឱ្យ​អស់ ព្រោះច្រករបៀងវាអាចបង្កើត ឱ្យ​មានការជួញដូរ​មនុស្ស ជួញដូរ​ដូរអាភៀន គ្រឿងញៀន​ ជួញដូរអាវុធ និងទំនិញគេចពន្ធគ្រប់ប្រភេទ។ ប្រភពបន្តថា​ក្រុមមេខ្យល់ដែលបានឃុបឃិតគ្នាជាមួយយោធាដែលប្រចាំការនៅប៉ុស្តិ៍ដើមចែងនោះគឺជាក្រុមតែមួយដែលបានដឹកពលករខ្មែរឆ្លងដែនដោយខុសច្បាប់ចូលតាមច្រករបៀងក្តិបថ្មកន្លងទៅ ហើយក្រុមមេខ្យល់ទាំងនោះមានឈ្មោះដូចជា ទី1​: ផ្លោក ទី2​: ឈ្មោះនី ទី3​: ឈ្មោះ រិន ជាប៉េអឹមក្រុងប៉ោយប៉ែតឱ្យ​ប្រពន្ធឈ្មោះ រស្មី ជាអ្នកបើករថយន្តម៉ាកហាយឡែនឌឺពណ៍ទឹកប្រាក់ក្នុងការដឹកពលករឆ្លងដែន ទី4​: ឈ្មោះ ដា(នៅណងច័ន្ទ) ទី5​ :​ ឈ្មោះ រ៉ួត ទី6​: ឈ្មោះ ចែល័ក្ខ ទី7​: ឈ្មោះ សិទ្ធ ហើយឈ្មោះរបស់មេខ្យល់ទាំងអស់ដូចខាងលើភាគច្រើនសុទ្ធសឹងតែជាអ្នកមានទីលំនៅក្នុងក្រុងប៉ោយប៉ែត។ ប្រភពដដែល​បានបន្តឱ្យ​ដឹងទៀតថា ចំពោះពលករខ្មែរដែលអាចឆ្លងដែនតាមច្រករបៀងថ្មី​នេះបានត្រូវបង់ប្រាក់ឱ្យ​ទៅយោធាដែលនៅប្រចាំការ​ប៉ុស្តិ៍​ច្រកដើមចែង​(ក្រោមភ្នំ)នោះក្នុងម្នាក់ៗ10000​រៀល ឬ1​00​បាត(លុយថៃ) ចំណែក​ខាងទាហ៊ានថៃត្រូវ​បង់ប្រាក់ក្នុងម្នាក់ៗ2​00​បាត​ ហើយថ្លៃជិះឡានថៃ មេខ្យល់យកក្នុងម្នាក់ចាប់​ពី2500​បាត ទៅ3000​បាត(លុយថៃ) គឺ​អាស្រ័យតាមជិត ឬ​ ឆ្ងាយ ដោយ​ក្នុងមួយ​ថ្ងៃៗ ពលករខ្មែរដែលបានឆ្លងដែនទៅប្រទេសថៃតាមច្រក​របៀងមួយនេះមិនក្រោមពី300​នាក់នោះទេ។

មជ្ឈដ្ឋានប្រជាពលរដ្ឋ​ជាច្រើនបាន​និយាយថា​លោកង៉ែត ព្រឿង ប្រព្រឹត្តអំពើពុករលួយ​ដោយការលួចបើកច្រករបៀងក្រោមភ្នំនេះ​គឺមិនខ្វល់ពីការរិះគន់​ដឹងតែពីយកលុយនិងមិនព្រួយ​បារម្ភណ៍​ពី​សុវត្ថិភាព​ចំពោះបញ្ហាកើតឡើង​ដោយ​ការគ្រោះថ្នាក់របស់ពលរដ្ឋខ្មែរឡើយទោះបីជាធ្លាប់បានដឹងបានឮ​ហើយថា កន្លងទៅមានប្រជាពលរដ្ឋខ្មែរច្រើននាក់​ណាស់ដែលត្រូវបានចាញ់បោកមេខ្យល់យកទៅលក់ និងខ្លះទៀតបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខណះពេលដែលក្រុមទាហ៊ានថៃបានដឹងហើយ​បានបើកឡានដេញតាមចាប់ឡានរបស់ជនជាតិថៃដែលកំពុងដឹកជញ្ជួនពលករខ្មែរយើងទៅតាមរាជធានី/ខេត្ត ហើយបានធ្វើឱ្យ​តៃកុងឡានដែលជាជនជាតិថៃភ័យស្លន់ស្លោ​ហើយកាន់តែបើកបរដោយបន្ថែមល្បឿនយ៉ាងលឿនទៀតរហូតដល់ដំណាក់កាលគ្រប់គ្រងលែងបានទៅបុកគល់ឈើ បុកសរសរភ្លើង និងខ្លះទៀតធ្លាក់ចូលប្រលាយក្រឡាប់ស្លាប់ក៏ធ្លាប់មានដែរ។ ករណី​លោកង៉ែត ព្រឿង មេបញ្ជាការតំបន់អភិវឌ្ឍន៍យោធភូមិភាគ5​ហ៊ានលួចបើកច្រករបៀង​ដោយខុសច្បាប់​ប្រឆាំងនឹងបទបញ្សម្តេចក្រឡាហោម​ ស ខេង​ បានធ្វើឱ្យមន្ត្រីមួយចំនួនមិនពេញចិត្តទៅនឹងទង្វើ​របស់លោកង៉ែត ព្រឿង ដែលបានជះឥទ្ធិពលអាក្រក់​ដល់អង្គភាពរដ្ឋ​ជាពិសេសប្រមុខថ្នាក់ដឹកនាំ​គួរតែចាត់វិធានការក្តៅ​ជាបន្ទាន់​ទៅ​លើបុគ្គលប្រព្រឹត្ត​ល្មើសនឹងច្បាប់់ការងារ​ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន​ទើបហ៊ានមើលស្រាលចំពោះប្រមុខថ្នាក់ដឹកនាំ​យ៉ាងដូច្នេះ​ទោះបីជាលោកង៉ែត ព្រឿ ង​ មានខ្នងបង្អែកធំប៉ុនណា​ក៏ដោយ​ក៏មិនអាច​គេចរួចពីកណ្តាប់ដៃដែករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឡើយ៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ