ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋ១សង្កាត់ វេទនាអត់ទឹកស្អាតប្រើប្រាស់ជាង៣០ឆ្នាំ ទើបឃើញអាជ្ញាធរចុះពិនិត្យ

2 ខែ មុន 126 តូ សុផល

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋប្រមាណជិត៤០០០នាក់រស់នៅអាអចិន្រ្តៃ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ក្រោយពីកាត់បំបែកភូមិសាស្រ្តខាងលើតាំងពីឆ្នាំ១៩៨៧មកចូលរាជធានីភ្នំពេញ

ដំណើរនៃការរស់នៅរបស់ពលរដ្ឋឆ្លងកាត់រយៈកាល៣១ឆ្នាំជួបនូវបញ្ហា កង្វះទឹកស្អាតប្រើប្រាស់ បច្ចុប្បន្ន ពលរដ្ឋប្រើប្រានដោយ ទឹកធម្មជាតិ (ត្រង់ទឹកភ្លៀង) ទឹកស្រះវត្តលោក ទឹកត្រពាំង ប្រឡាយ ជាបញ្ហាប្រឈម ក្នុងជីវិតរស់នៅ ។ ដោយមើលឃើញរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែដោះស្រាយរាល់វិប្បត្តិ កង្វល់របស់ពលរដ្ឋ ទើបនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង ប្រតិភូអភិបាលរាជធានីភ្នំពេញ មន្រ្តីជំនាញ ពាក់ព័ន្ធ អាជ្ញាធរ ខណ្ឌ សង្កាត់ ចុះពិនិត្យ សិក្សា គម្រោងដោះស្រាយ បញ្ហាទឹកស្អាតចំពោះមុខជាជំហានដំបូង ជាការដោះទ័ល សម្រាប់ពលរដ្ឋ ។

តាមលោក កូវ សាម៉ូន ចៅសង្កាត់ភ្លើងឆេះរទេះ បានឲ្យដឹងថា ពលរដ្ឋរស់នៅក្នុងសង្កាត់របស់លោក ចំនួន៨៧០គ្រួសារ ស្មើនឹង៣៩០០នាក់ រស់នៅអចិន្រ្តៃ រួមទាំងពលរដ្ឋស្នាក់នៅជាបណ្តោះអាសន្នផងនោះ ជាង១០០០០នាក់ កំពុងប្រឈមនូវកង្វះទឹកស្អាតប្រើប្រាស់ ខណៈដែលតំបន់ខាងលើ ទោះជាស្ថិតក្នុងរាជធានីភ្នំពេញ តែមិនទាន់មានបណ្តាញទឹកស្អាតប្រើប្រាស់នៅឡើយ ទើបបងប្អូនប្រជាពលរដ្ឋចេះតែទទូចស្នើសុំឲ្យអាជ្ញាធរជួយសម្រួលដោះស្រាយ ។

ក្នុងវត្តមាន ឯកឧត្តម ឃួង ស្រេង រួមដំណើរជាមួយមន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន នៅចំពោះមុខ បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់មូលដ្ឋានជាច្រើននាក់ ដែលកំពុងកង្វះទឹកស្អាតប្រើប្រាស់ លោកបានមានប្រសាសន៍ថា ការចុះមកពិនិត្យមើលភូមិសាស្រ្ត ទីតាំងបំពង់ទុយោមេ បណ្តាញទឹក ដែលរដ្ឋាករស្វយ័ត បានដាក់រួច មិនមិនទាន់ដាក់ដល់ ហើយអ្វីជាបញ្ហា ដំណោះស្រាយ ជូនប្រជាពលរដ្ឋចំពោះមុខ ជាចាំបាច់ ក្នុងតំណាក់កាលជំហានទី១ ក្នុងឆ្នាំ២០១៨នេះ លោកនឹងជម្រុញ ដាក់ឲ្យមានក្បាលបញ្ចេញទឹកស្អាត ពិនិត្យទៅតាមលទ្ធភាព បំបែកចេញពីបំពង់ទុយោ របស់រដ្ឋការស្វយ័ត មកឲ្យខាងអាជ្ញាធរ ប្រើជារួម សម្រាប់ពលរដ្ឋក្នុងសង្កាត់ភ្លើងឆេះរទេះ ក្នុងលក្ខណៈចែកចាយជូនប្រជាពលរដ្ឋ ក្នុងតម្លៃ១ម៉ែត្រគូប តម្លៃ៧០០រៀល ពោលដំណោះស្រាយក្ន៧ងឆ្នាំ២០១៨នេះ មិនទាន់មានលទ្ធ តបណ្តាញ រាយទុយោ ដាក់ចែកជូនដល់តាមលំនៅដ្ឋានបងប្អូនបានឡើយ រងចាំឆ្នាំ២០១៩ ទើបមានដំណោះស្រាយ វិប្បត្តិទឹកស្អាត ក្នុងសង្កាត់នេះជាវន្តទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ