ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន! អាងអំណាចឪពុក ចាប់បង្ខាំងនាងក្រមុំម្នាក់ ទុករំលោភអស់៤ខែដោយគម្រាមសម្លាប់ និងលក់បន្ត

7 ខែ មុន 672 តូ សុផល

ព្រៃវែង៖ ​ដោយទទួលបានព័ត៌មានពីបណ្តាញផ្សព្វផ្សាយសង្គមពាក់ព័ន្ធករណីកូនប្រុស​បង្កើត​របស់​លោក​ឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុប ស្នងការរង​ខេត្ត​ព្រៃវែង ​ប្រើ​អំណាច​ឪពុកចាប់​បង្ខាំង​នារី​ម្នាក់ ទុក​រំលោភ រួច​លក់​ឲ្យ​បុរស​ផ្សេង​នោះ នៅថ្ងៃទី១០ខែឧសភា នេះ អគ្គស្នងការនគរបាលជាតិ នឹងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ ហើយក្នុងករណីរកឃើញថា ឈ្មោះ ឌឹ​ម មករា ឋានន្តរស័ក្ដិ​អនុសេនីយ៍ទោ និង​ជា​កូនប្រុស​បង្កើត​របស់​ លោកឧត្ដមសេនីយ៍ត្រី ឌឹ​ម យ៉ា​រ៉ុម ស្នងការរង​ខេត្ត​ព្រៃវែង បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែននោះ អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ។

បើតាមប្រភពថា កូនប្រុសបង្កើតរបស់លោក ឌឹម យ៉ារ៉ុម ដោយមាននារីម្នាក់បានមកដាក់ពាក្យបណ្តឹង ពីករណីចាប់រំលោភនាង និងបង្ខាំងនាងទុក​ សម្រាបរំលោភ អស់រយៈពេលជាង៤ខែ ហើយមិនតែប៉ុណ្ណោះជននេះបានរៀបគម្រោងលក់នាងឲ្យទៅប្រុសផ្សេង និងគំរាមបាញ់សំលាប់នាងទាំងពូជ បើនាងមិនព្រមធ្វើតាមគេនោះ ។ហើយពេលនេះនរគបាលខេត្តកំពុងធ្វើការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួន មន្ត្រីនគរបាលរូបនេះហើយ។

បើតាមនគរបាលបានបញ្ជាក់ថា ជនដែលរងបណ្ដឹងឈ្មោះ ឌឹម មករា ជា នគរបាលខេត្តព្រៃវែង ឋានន្តរស័ក្ដិអនុសេនីយ៍ទោ និងជាកូនប្រុសបង្កើតរបស់លោក ឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង។ ស្រ្តីរងគ្រោះនិងសង្ស័យមានស្រុកកំណើតនៅ ស្រុកកំពង់ត្របែកដូចគ្នា។

បើតាមនារីរងគ្រោះបានបន្តទៀតថា ជនសង្ស័យបានចាប់រំលោភនាងជាបន្តបន្ទាប់ និងបង្ខាំងនាងទុកសម្រាប់រំលោភអស់រយៈពេលជាង៤ខែ នៅក្រុងភ្នំពេញ។ មិនតែប៉ុណ្ណោះជននេះរៀបគម្រោងលក់នាងឲ្យទៅប្រុសផ្សេង និងគំរាមបាញ់សំលាប់នាងទាំងពូជទៀតផង។

ចំពោះហេតុការណ៍នេះ ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការខេត្តព្រៃវែង លោកទើបតែទទួលបានពាក្យបណ្តឹងកាលល្ងាចថ្ងៃទី០៩ ខែឧសភានេះ ហើយលោកបានបញ្ជាឲ្យកំលាំងនគរបាល ស្រុកនិងខេត្ត ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បើឃើញថាជនសង្ស័យ បានប្រព្រឹត្តរឿងដូចដែលដើមបណ្តឹងប្តឹងមែន នោះលោកនឹងចាត់ការតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!