ព្រឹតិ្តការណ៍ថ្មីៗ

រឿង«កាំបិតមុខ២» ក្រុងពាលីចេញថតផ្លូវ​ ត្រៀមបញ្ចាំងនៅ PNN

2 ខែ មុន 66 តូ សុផល

ភ្នំពេញ៖ ភាពយន្តភាគរឿង«កាំបិតមុខ២» បានក្រុងពាលីចេញថតជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ២០១៨មុននេះ ភាពយន្តថ្មីដែលផលិតកម្មមហាហង្សប្រកាសថាសម្រិតសម្រាំងជាង១ឆ្នាំនោះ​ ក្រោយពីបញ្ចប់ការផលិត​ និងដាក់បញ្ចាំងនៅទូរទស្សន៍​ PNN សម្រាប់ឆ្នាំថ្មី។

លោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា នេះជាភាពយន្តដែលលោកបានប្រើការប្រឹងប្រែងក្នុងការផលិតយ៉ាងខ្លាំង មុនពេលសម្រេចក្រុងពាលី។ លោកថាមួយរឿងនេះ ក្រៅពីប្រមូលផ្ដុំដោយតារាចាស់ថ្មីល្បីឈ្មោះ ក៏មានសាច់រឿងពោរពេញដោយការអប់រំផងដែរ ពាក់ព័ន្ធនឹងស្ថានភាពរបស់ស្ត្រីមេផ្ទះ។ មួយរឿងនេះចង់និយាយពី នារីម្នាក់ដែលធ្លាប់ស្លូតបូត តែបានប្រែក្លាយជានារីពិលពុល ដោយសារតែស្វាមីសម្បូរល្បិច ហើយរឿងទាំងមូលក៏គ្រោង​ ចំណាយដើមទុនច្រើនក្រាស់ជាងរឿងមុនៗផងដែរ ទាំងការចំណាយលើតួល្បីៗ និងលើការសម្រិតសម្រាំងគុណភាព។ ភាពយន្តនេះ នៅមិនទាន់ច្បាស់ថា នឹងត្រូវដាក់បញ្ចាំងនៅPNN ពេលណានោះទេ ដោយលុះត្រាតែការចេញថត សម្រេចបាន៥០ភាគរយ ទើបដឹងពីការកំណត់ដាក់ផ្សាយ។

ក្នុងភាពយន្តនេះ គេឃើញមានការសម្ដែងដោយអ្នកនាង កែវ ស្រីនាង លោក អូន ឧស្សាហ៍ លោក ហម ឈរ៉ា អ្នកនាង សឿន ផានផាផួង អ្នកនាង ភិន សុដាលីស អ្នកនាង ចាន់ តារាទី លោក អ៊ុន សិទ្ធា អ្នកស្រី សរ កេសារ៉ា កញ្ញា វ៉ាន់ លីលី និងតារាសម្ដែងចាស់ថ្មីល្បីឈ្មោះ ជាច្រើន​ដួងទៀត។ ភាពយន្តនេះ នឹងដំណើរការចេញថត ភ្លាមៗក្រោយពីក្រុងពាលីត្រូវបញ្ចប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ