ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តទំនើបម៉ាក ឡង់គ្រីស័រ ស្លាកលេខ ភ្នំពេញ 2AC-5568 ផ្តាច់ជីវិតស្ត្រីម្នាក់ ម្នាក់ទៀតរបួសធ្ងន់!

3 ខែ មុន 425 តូ សុផល

កំពង់ចាម ៖ សែនអនិច្ចារ្យ ស្ត្រីម្នាក់ត្រូវរងយន្តទំនើបម៉ាក ឡង់គ្រីស័រ ឆក់យកជីវិត ខណះកំពុង រួមដំណើរតាមម៉ូតូជាមួយបុរសម្នាក់ក៍រងរបួសធ្ងន់ដែរ។ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៧៧ និង៧៨ ចំណុចភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រភពបានអោយដឹងថា គ្រោះថ្នាក់រាចរចណ៍ដ៍រន្ឋត់ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5568 អ្នកបើកបរមិនស្គាល់ឈ្មោះ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-9402 បើកបរដោយ ឈ្មោះ នៅ គីមរិន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងទិសដៅស្របគ្នា ខណះបត់ម៉ូតូមកខាងឆ្វេងដៃ ស្រាប់តែរថយន្តខាងលើបុកពេញ ទំហឹងតែម្តងបណ្តាលអោយស្លាប់ និងរបួស។

សពស្ត្រីរងគ្រោះដែលរួមដំណើរពីក្រោយ ឈ្មោះ ហុក សាយ ភេទស្រី ស្លាប់នៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន រថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកជើងព្រៃ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ