ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម វ៉ី សំណាង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្រ្តាក់

1 សប្តាហ៍ មុន 64 តូ សុផល

ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីទទួលបានព័ត៌មានថា កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ មានករណីខ្យល់កន្ត្រាក់បណ្ដាលអោយមានការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន២១ខ្នង ស្ថិតនៅឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ ។

ឯកឧត្តម វ៉ី សំណាង បានឲ្យដឹងថា ទោះជាបីទំហំ នៃការរងគ្រោះរបស់ប្រជាពលរដ្ឋបែបណាក៏ដោយ វាជាទុក្ខលំបាកមួយដែលយើងម្នាក់ៗ មិនចង់ឃើញ និងមិនចង់ជួបឡើយ។ ប៉ុន្តែអ្វីដែលកាកបាទក្រហមកម្ពុជា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវជួយដោះស្រាយដំបូង និងជាបឋមនោះសម្រាប់ ប្រជាពលរដ្ឋរងគ្រោះគឺស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។

ឯកឧត្តមបញ្ជាក់ទៀតថា ជាក់ស្ដែងអំណោយដែលនាំយកប្រគល់ជូននៅថ្ងៃនេះ បានបញ្ជាក់ច្បាស់ថា ទីណាមានទុក្ខលំបាកទីនោះមានមុខកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ។
ឯកឧត្តមបន្ថែមថា យើងត្រូវជឿជាក់ទៀតថា ដរាបណាមានកាកបាទក្រហមកម្ពុជា និងសង្គមជាតិស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺមិនទុកឲ្យប្រជាពករដ្ឋមានការលំបាកហើយប្រទេសជាតិ ទទួលបានការរីកចម្រើន ជាក់មិនខានឡើយ។

ឯកឧត្តមបានបន្តទៀតថាអំណោយយកមកចែកជូននៅពេលនេះ​តិចតួចទេ ប៉ុន្តែក៏អាចជួយដោះ​ទាល់បានមួយរយៈ​​អាស្រ័យ​​​លើ​ស​មាជិកគ្រួសារ។ហើយក្នុងមួយ​គ្រួសារទទួល​នៅពេល​នេះមាន អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ត្រីខ, មី, តង់ ថវិកា, និងសម្ភារផ្សេងៗមួយចំនួនទៀត។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ត្រូវប្រយ៉ាប់រាយការណ៍ទៅអាជ្ញាមូលដ្ឋាន ដើម្បីជួយសង្គ្រោះ និងដោះស្រាយឱ្យបានទាន់ពេលវេលា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ