ព្រឹតិ្តការណ៍ថ្មីៗ

ឡូយមែន!​ បទថ្មី​ ម៉ាដូណា​ គ្រាន់តែចេញ​ MV “ម៉ូតូបែកស្លុយ”​ ទទួលបានការគាំទ្រម៉ាទំហឹង (វីដេអូ)

2 សប្តាហ៍ មុន 911 តូ សុផល

ភ្នំពេញ៖​ តារាចម្រៀង​ លោក​ ម៉ា ដូណា គ្រាន់តែចេញ MV ចម្រៀងភ្លាម​ សន្ទុះនៃការគាំទ្រស្រាប់តែមានភ្លេតតែម្តង​ ដោយត្រឹមរយៈពេលខ្លីសោះបទចម្រៀង​ លោកបានបង្ហោះព្រោងព្រាតលើបណ្តាញសង្គម​ និងមានការចាប់អារម្មណ៍ខ្លាំង​ ទៅលើ MV​ ដែលរំលេចស្រីស្អាត​ដ៏ទៅ៣ដួង។

ក្រោយពីវីដេអូបទចម្រៀង​ របស់តារាចម្រៀង​ លោក​ ម៉ាដូណា​ បានបង្ហោះជាសាធារណៈ​ ឃើញថាទាក់ទាញការចាប់អារម្មណ៍ខ្លាំង​ ទាំងអត្ថន័យបទចម្រៀង​ និងតារាស្រី៣ដួង​ ដែលមានដូចជា​ កញ្ញា​ អាលីហ្សា​ ,​ កញ្ញា​ ទឹម​ រដ្ឋា​ និង​ កញ្ញា​ កេសី​ បានបង្ហាញរាងស្រឡូន​ សិចស៊ីនិងក្បាច់រាំ​ បែបទាក់ភ្នែក​ ធ្វើឲ្យបទចម្រៀងនេះ​ ចេញមកទទួលបានការគាំទ្រ​ មិនតិចនោះទេ។

ពិតជាគួឲ្យសរសើរ​ លោក​ ម៉ាដូណា​ ដែលនិពន្ធបទចម្រៀងនេះឡើង​ និងជ្រើសរើសស្រីស្អាតទាំង៣ដួងសម្តែង​ ក្នុង​ MV បទចម្រៀងរបស់ខ្លួន។​ ហើយបើមើលពីសន្ទុះការគាំទ្រវិញ​ សង្កេតឃើញមានអ្នកគាំទ្រច្រើន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ