ព្រឹតិ្តការណ៍ថ្មីៗ

គ្មានសំរាមតាមទីសាធារណៈ នាំឲ្យមានបរិស្ថានល្អ អនាម័យល្អ និងសោភ័ណភាពល្អប្រសើរ

7 ខែ មុន 155 តូ សុផល

ភ្នំពេញ៖ ក្រោយពីរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះអប់រំណែនាំ និងផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋនៅភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខសណ្ឋាគារហ៊ីម៉ាវ៉ារី អំពីការទុកដាក់ វេចខ្ចប់សំរាម និងការមិនអនុញ្ញាតឲ្យយកសំរាមមកចោលនៅចំណុច សួនច្បារសម្តេច ជាស៊ីម រួចមក រដ្ឋបាលខណ្ឌ ពិនិត្យឃើញថា ពុំមានការយកសំរាមមកចោលលើសួនខាងលើតទៅទៀតឡើយ ។

តាមរយៈការយល់ដឹង និងជ្រួតជ្រាបរបស់បងប្អូនប្រជាពលរដ្ឋយើង នាពេលនេះ គឺជាការបង្ហាញពីភាពជាពលរដ្ឋល្អ មានទំនួលខុសត្រូវខ្ពស់ ជាពិសេសពិតជាបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យ បរិស្ថាន និង សោភ័ណភាព ជាទីកម្សាន្តសប្បាយប្រកបដោយភាសុខភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយជាពិសេសទៅទៀតនោះ គឺជាការបង្ហាញឲ្យឃើញពីរបៀបរបបនៃការរស់នៅ ទំលាប់ល្អប្រពៃ និងការទទួលខុសត្រូវខ្ពស់របស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ។

រដ្ឋបាលខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បងប្អូនប្រជាពលរដ្ឋនៅភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខសណ្ឋាគារហ៊ីម៉ាវ៉ារី ដែលបានចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយ និង ណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងការមិនយកសំរាមមកដាក់បន្តទៀតនៅលើសួនសម្តេច ជា ស៊ីម កន្លងមក ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!