ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកបវេលឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនជាច្រើនគ្រាប់

4 ខែ មុន 115 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង២២ និង២០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ឈ្មោះ ផល្លី វិ ភេទប្រុស ហៅ អាឆ្អឹង អាយុ២២ឆ្នាំ ត្រូវនគរបាលស្រុកបវេលឃាត់ខ្លួនរួមទាំងថ្នាំញៀនខណះកំពុងល្បាតនៅចំណុចភូមិក្រុមទី៣ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតតាមភពជាក់ស្តែងរួមមាន៖ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ១៣៣គ្រាប់ ម៉ាទឹកកក ចំនួន៤ថង់ ទម្ងន់១៤,៣៥ក្រាម ដាវសាំម៉ូរ៉ៃ១ដើម កន្ត្រៃ១ ទូរស័ព្ទសេរីចាស់១គ្រឿងនិងម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨១គ្រឿង។

ប្រភពពីនគរបាលស្រុកបវេលបានអោយដឹងថា:ជនសង្ស័យមានទីលំនៅ ក្នូងភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ជាមុខសញ្ញាដែលសមត្ថកិច្ចតាមប្រម៉ាញ់យូរហើយទើបអស់ល័ក្ខ។

បច្ចុប្បន្ននរគបាលជំនាញកំពុងសាកសួររកបក្ខពួកនិងកសាងសំណុំបញ្ជូនទៅស្នងការខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ