ព្រឹតិ្តការណ៍ថ្មីៗ

អគ្គីភ័យឆាបឆេះក្នុងភោជនីដ្ឋានThe BODLEIAN នៅសង្កាត់បឹងកេងកង១

1 សប្តាហ៍ មុន 56 តូ សុផល

ភ្នំពេញ ៖ អគ្គីភ័យមួយកើតឡើងនៅក្នុងភោជនីយដ្ឋានBODLEIAN ផ្តើមចេញពីទុស្សេចរន្តភ្លើង ដែលមានទីតាំងស្ថិត

នៅចំនុចផ្ទះវីឡាលេខ២៣ តាមបណ្តោយផ្លូវ២៨៨ក្នុងសង្កាត់បឹងកេងកង១ ខណ្ខចំកាមន កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ទី០៩ ខែឧសភា ឆ្នាំ២០១៨ បង្កឲ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ច ទាំងរថយន្តពន្លត់អគ្គីភ័យចុះទៅជួយអន្តរាគមន៍ ។

តាមសមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ទីតាំង ខាងលើ​មាន​ឈ្មោះ​ ប៉ាត់​ ត្រាប្រណី​ ភេទស្រី​ អាយុ៤០ឆ្នាំ ​មុខរបរមេផ្ទះ​ ហើយផ្ទះ​ដែលត្រូវភ្លើងឆេះនោះមានទំហំ១១ម៉ែ​ត្រគុណ១៦ម៉ែត្រ ទទួលរងការខូចខាត សម្ភារៈ ក្នុងបន្ទប់ ទទួល​ភ្ញៀវ អស់មួយចំនួន ហើយគ្រោះអគ្គីភ័យនេះទៀតសោត បណ្តាលមកពីទុស្សេចរន្តអគ្គីសនី ។

តាមប្រភពពីសន្តិសុខបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឈរយាមនៅខាងក្រៅ ដោយនៅខាងក្រុងមានបុគ្គលិកមកធ្វើការមានតែ២នាក់លុះដល់វេលា ម៉ោងខាងលើ គាត់បានឃើញមានផ្សែងហុយចេញពីបន្ទប់ជាន់ក្រោម ឃើញដូច្នោះ ស្រែកឲ្យ អ្នកជិតខាងជួយពន្លត់តែមិនឈ្នះ រាយការណ៍ដល់អជ្ញាធរមូលដ្ឋាននិងមានកាអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១៣គ្រឿង តែប្រើប្រាស់ទឹកអស់ចំនួន៩រថយន្ត ភ្លើងរលត់ទៅវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ