ព្រឹតិ្តការណ៍ថ្មីៗ

Update ឃាត់ខ្លួនថៅកែហាង«មីហិរ ៧កំរិត» ក្រោយបាញ់ជិត៥០គ្រាប់ របួសស្ត្រីម្នាក់

4 ខែ មុន 347 តូ សុផល

កំពត ៖ សេចក្តីរាយការប្រាប់ថា កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ​ជាថៅកែហាង យីហោ«មី​ហឺរ ៧កំរិត»សាខា​ខេត្តកំពត

ពាក់ពន្ឋ័ករណីបាញ់បោះ អនាធិបតេយ្យជិត៥០គ្រាប់ នៅស្រុកទឹកឈូ ធ្វើឲ្យប្រជាពលរដ្ឋនៅម្តុំនោះមាន ការ ភ្ញាក់ផ្អើលនិងស្ត្រីម្នាក់រងរបួស ហើយពេលនេះថ្ងៃទី៩ឧសភាឆ្នាំ២០១៨ ជននេះកំពុងបន្តសាកសួរនៅសាលាដំបូងខេត្តកំពត។

បើតាមកម្លាំង​ជំនាញ នៃ​អាវុធហត្ថ​ខេត្តកំពត បំបែកសំណុំរឿងបានប្រាប់ថា ជនសង្ស័យ ឈ្មោះ ឡាយ ពិសិទ្ធិ ហៅទុំ ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ ក្នុង​ហាងកន្លែង​ឃាត់ខ្លួន សមត្ថកិច្ចបានឃាត់ខ្លួន នៅចំណុចមុខហាងយីហោ«មីហឺរ ៧កំរិត» ស្ថិត ក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។

សមត្ថកិច្ចថា ជននេះជាមុខសញ្ញាមួយ ក្នុងចំណោម មុខ សញ្ញាប្រមាណជិត១០នាក់ ដែលបានបាញ់បោះសេរីជិត៥០គ្រាប់នៅស្រុកទឹកឈូ ខេត្តកំពត។ ប៉ុន្តែជនសង្ស័យ មិនទាន់បានសារភាព ពីការប្រព្រឹត្តសកម្មភាព របស់ ខ្លួននោះឡើយទេ ហើយហាក់ដូចជា លាក់បាំងនូវគូកនរបស់ខ្លួនថែមទៀតផង។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណី​ដែលចោទប្រកាន់ថា​ មាន​ក្រុម​យោធា​ ស៊ីផឹក​ស្រវឹងបាញ់បោះសេរី​ ជិត៥០ គ្រាប់ នៅ​ស្រុក​ទឹកឈូ​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់ក្នុងចំណោមជិត១០នាក់កាលពី​ម៉ោងជាង៥ល្ងាចថ្ងៃទី៦ខែឧសភាឆ្នាំ២០១៨ ។

គួររំលឹកថា មានការ​ភ្ញាក់ផ្អើល​មួយ​ដល់​ប្រជាពលរដ្ឋ ខណៈ​មាន​កម្លាំងយោធា​មួយក្រុម មក​ផឹកស៊ី​ស្រវឹង បាញ់បោះ​សេរី កាលពី​ម៉ោង ៥និង៤៥នាទី​ល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច​ដី​បាក់​ចំការ ឈ្មោះ មឿ​ន ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត។

សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកឈូ បាន​បញ្ជាក់ថា មាន​កម្លាំងយោធា​មួយក្រុម​ប្រមាណ១០នាក់ មធ្យោបាយ​ធ្វើដំណើរ​រថយន្ត​ធុន​តូច៤គ្រឿង មក​ស៊ីផឹក​នៅ​កន្លែងកើតហេតុ ហើយ​បានធ្វើ​សកម្មភាព បាញ់បោះ​អនាធិបតេយ្យ ចំនួន៤៨គ្រាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះមានការ​ភ្ញាក់ផ្អើល។ក្រោយពី​បាញ់បោះ​រួចហើយ ក្រុម​ យោធា​ទាំងអស់នោះ ក៏បាន​ចាក​ចេញពី​កន្លែង​ស៊ីផឹក​បាត់អស់ ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ។ រហូតដល់​ម៉ោង ៦និង៤៥នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​មាន​ព័ត៌មាន​ថា ការបាញ់បោះ​នោះ មាន​គ្រាប់​ទៅ​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ សំ អ៊ូញ ភេទ​ស្រីអាយុ៤៨ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត រងរបួស​បៀម​គ្រាប់​នៅ​កែងជើង​ខាងឆ្វេង។
ភ្លាមៗនោះ កម្លាំង​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​ក​ម្លាំ​នគរបាល​ជំនាញ​ថ្នាក់ លើ ចុះ​ដល់​កន្លែងកើតហេតុ ក៏​ប្រទះឃើញ​សំបក​គ្រាប់​ដែល​បាញ់​នោះ ជាក់ស្តែង​ចំនួន៤៨គ្រាប់ (ប្រភេទ​អាកា ចំនួន១១គ្រាប់ និង​គ្រា​ប់ឡក់ ចំនួន៣៧គ្រាប់)។

ចំពោះ ជនសង្ស័យខាងលើនេះសមត្ថកិច្ចនៅបន្តសាកសួរតាមនិតិវិធីបន្តទៀត ទោះបីជននេះមិនព្រមសារភាពក៍ដោយ តែសមត្ថកិច្ច មានសាក្សី តែចុងក្រោយ ជននេះបសនសារភាពហើយ ហើយសមត្ថកិច្ចកំពុងតាមចាប់បក្ខពួកបន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ