ព្រឹតិ្តការណ៍ថ្មីៗ

ប៉ះស្រីក្មេង ដាច់ខ្យល់ស្លាប់ក្នុងផ្ទះសំណាក់ កូលាប

1 សប្តាហ៍ មុន 2681 តូ សុផល

បាត់ដំបង​ ៖ បុរសវ័យជាងពាក់កណ្តាលម្នាក់ដែលគេអះអាងជាអណិកជនមកពីអាមេរិចកាំង មកលេងបងប្អូននៅស្រុកខ្មែរ

ហើយបានទាក់ទងនារីវ័យក្មេងសាច់សខ្ចីល្ហក់ យកមកដេកនៅបន្ទប់ជួលផ្ទះសំណាក់ដើម្បី….ហើយក្រោយមកក៍បានប្រកាច់ធ្លាក់ពីលើគ្រែពូក បណ្តសលឱ្យដ្លាប់បាត់បង់ជីវិតតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

បើតាមសមត្ថកិច្ច​​មូលដ្ឋាន បាន​អះអាងថា ​បុរស​សក់​ល្បាយ​អាចម៌​ខ្លា​ម្នាក់​ដែល​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​​មួយ​កន្លែង ​ក្នុង​ខណៈដែល​​នាំ​ស្រី​ក្មេង​មករួម​មេត្រី​កាលពី​រសៀល​​ថ្ងៃទី​០៨ ឧសភា ២០១៨ នៅ​ក្នុង​ភូមិ​កម្ម​ករ សង្កាត់​​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង។

ប្រៅពខាងលើនេះអះអាងថា បុរសនោះទំជាស្លាប់​ដោយ​សារ រួមភេទ។ រីឯ​​ការ​បាត់​បង់​ចិញ្ចៀន​ ខ្សែ.ក ​និង​ប្រាក់​នោះ​​ សមត្ថ​កិច្ច​មិន​ទាន់​ហ៊ាន​​ធ្វើ​ការ​សន្និ​ដ្ឋាន​​នៅឡើយ​ទេ ដោយរងចាំការបញ្ជាក់ពីសាច់ញាតិ និងផ្នែកជំនាញ ចុះមកពិនិត្យសិន ។

បើតាមមន្ត្រីនគរបាល នៃការិយា​ល័យ​​នគរ​បាល​​បច្ចេក​​ទេស​វិទ្យា​​សាស្ត្រ​​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​​​បាន​ឱ្យ​ដឹង​ថា គណៈ​កម្ម​ការ​ចម្រុះ​ដែល​​មាន​​លោក​ព្រះរាជអាជ្ញា គ្រូពេទ្យជំនាញ និង​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ផង​ដែរបាន​ចុះពិនិត្យ​រួម​គ្នា ​លើ​​ខ្លួនប្រាណសព​ ​ហើយ​សន្និ​ដ្ឋានថា ​​ការ​ស្លាប់​របស់​បុរស​នោះ​គឺ​ស្លាប់​ដោយ​ជំងឺខ្យល់គរ មិន​មាន​ពាក់​ព័ន្ធក្នុង​អំពើ​​ឃាត​កម្ម​ ឬ​ក្នុង​ករណី​អ្វីផ្សេង​នោះ​ទេ។ ​

បើតាមសមត្ថ​កិច្ច​បានប្រាប់​ថា ​បុរស​រង​គ្រោះ​ឈ្មោះ​​ក្រៀល ​សុវណ្ណា អាយុ​៥៤​ឆ្នាំ ជាអនិកជនខ្មែរអាមេរិច។

សមត្ថកិច្ចថា បើតាមការបញ្ជាក់ពីសាច់​​​ញាតិរបស់​សពបានប្រាប់ថា ​ជនរងគ្រោះនេះគឺជា​អាណិក​​ជន​​ខ្មែរ​មកពី​អាមេរិក​ និង​មាន​ភរិយា​នៅ​​ស្រុក​ខ្មែរ​​ឈ្មោះ​អៀង ផល្លា ​អាយុ​៤៥​ឆ្នាំ ។

ជនរងគ្រោះនេះ​​ បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​លេខ​៧ ក្នុងផ្ទះ​សំណាក់យីហោ «កុលាប» ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ សង្កាត់​​ខាង​លើ​ ។

ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ។ រីឯសាសពក្រោយពិនិត្យសមត្ថកិច្ចប្រគល់ជូនទៅក្តុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ