ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋភូមិព្រៃកីរអ៊ូរទាំ តម្លៃភ្លើងចុះថោក កុងទ័រភ្លើងវិលដើរលឿនហួសហេតុ

2 ខែ មុន 100 តូ សុផល

ភ្នំពេញ ៖ តម្លៃសេវាចរន្តអគ្គីសនី របស់ក្រុមហ៊ុនឯកជន អគ្គីសនីដង្កោ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រអ៊ូរទាំ ថាមានភាពមិនប្រក្រតី ទោះជាតម្លៃសេវាភ្លើងត្រូវ

បានក្រុមហ៊ុនបញ្ចុះតម្លៃឲ្យទាបបន្តិចក៏ពិតមែន តែនាឡិកាស្ទង់វាស់ចរន្តវិញ វិលលឿនកង្ហាទៅទៀត ជាហេតុធ្វើឲ្យការចំណាយថវិការក្នុងការប្រើប្រាស់ចរន្តរបស់ក្រុមហ៊ុនខាងលើ កើនឡើងទ្វេដង ដោយសារការងឿងឆ្លង់ តម្លៃភ្លើងចុះថោក តែកុងទ័រភ្លើងដើរលឿនហួសហេតុ ខណៈដែលសម្ភារៈប្រើប្រាស់នៅដដែល នោះ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ពលរដ្ឋមួយចំនួនតំណាងឲ្យពលរដ្ឋ អ្នកប្រើប្រាស់បណ្តាញភ្លើងរបស់ក្រុមហ៊ុនអគ្គីសនីដង្កោ នៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ បាននាំគ្នា ស្នើសុំទៅអាជ្ញាធរសង្កាត់ មេត្តាជួយរកដំណោះស្រាយ ។

តាមប្រជាពលរដ្ឋមួយរូប បានឲ្យដឹងថា ពលរដ្ឋក្នុងភូមិរបស់គាត់ និងភូមិផ្សេងៗជាច្រើនទៀត ប៉ែកខាងត្បូងរាជធានីភ្នំពេញ សព្វថ្ងៃប្រើប្រាស់បណ្តាញចរន្តអគ្គីសនីរបស់ក្រុមហ៊ុនឯកជនទេ មិនមែនក្រុមហ៊ុនអគ្គីសនីឡើយ ហើយតម្លៃសេវាភ្លើង កាលពីមុនមក តម្លៃ១៥០០រៀលក្នុង១គីឡូវ៉ាត់ ហើយក្នុង១ខែផ្ទះរបស់គាត់ចំណាយប្រាក់ពី៦មុឺន ទៅ៨មុឺនរៀលក្នុង១ខែ លុះដល់ពេលនេះ ក្រុមហ៊ុនបានបញ្ចុះតម្លៃភ្លើងមកត្រឹម៧៧០រៀលក្នុង១គីឡូវ៉ាត់ បែជាផ្ទះគាត់ត្រូវចំណាយរហូតដល់ ១០រៀល ទៅជាង១០មុឺនរៀលឯនោះ ខណៈដែលសម្ភារៈប្រើប្រាស់ដោយចរន្តក្នុងផ្ទះ គ្មានប្រែប្រួល នៅតែដដែល ពោលបានសេចក្តីថា តម្លៃភ្លើងចុះថោកពិតមែន តែកុងទ័រដើរលឿន គីឡូវ៉ាត់កើនឡើងគុណទ្វេដង ត្រូវចំណាស់ប្រាក់ប្រចាំខែ លើកច្រើនជាងតម្លៃភ្លើង កាលនៅថ្លៃម្លេះ ។

ហេតុតែពលរដ្ឋគ្មានជំនាញ ដោយមើលឃើញតម្លៃសេវាភ្លើងសព្វថ្ងៃ ប្រែប្រួលខុសប្រក្រតី ទើបនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ពលរដ្ឋមួយចំនួននាំគ្នាទៅសុំការអន្តរាគមន៍ពីចៅសង្កាត់ភ្លើងឆេះរទេះ ដើម្បីរកដំណោះស្រាយ ។

ចំពោះអាជ្ញាធរសង្កាត់វិញ លោក កូវ សាមួន បានឲ្យដឹងថា ទីតាំងខាងលើ ពលរដ្ឋប្រើប្រាស់បណ្តាញអគ្គីសនីរបស់ក្រុមហ៊ុនឯកជន អគ្គីសនីដង្កោ ពិតមែន ហើយចំពោះបច្ចេកទេស ពាក់ព័ន្ធទៅនឹងចរន្តភ្លើងយ៉ាងណានោះ អាជ្ញាធរក៏មិនដឹងដែរ សូម្បីតែផ្ទះគាត់ នៅភូមិភ្លើងឆេះរទេះ តម្លៃភ្លើងប្រែប្រួលដូចតែផ្ទះបងប្អូនអិញ្ចឹងដែរ ម្លោះហើយមានតែរាយការណ៍បន្តទៅថ្នាក់លើបន្តទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ