ព្រឹតិ្តការណ៍ថ្មីៗ

មន្ទីរបរិស្ថានក្រុង រួមជាមួយអាជ្ញាធរក្រុងខណ្ឌពាក់ព័ន្ធចុះពិនិត្យបរិស្ថានអមផ្លូវរថភ្លើង

7 ខែ មុន 21 តូ សុផល

ភ្នំពេញ ៖ ដើម្បីកែសម្រួលបរិស្ថាន សោភ័ណ្ឌភាព ជាមុខមាត់ភ្លៀវទេសចរណ៍ជាតិនិងអន្តរជាតិ ធ្វើដំណើរតាមរថភ្លើងពីស្ថានីយ៍ធំ

ចូលដល់ព្រលានយន្តហោះពោធិចិនតុង ទើបនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ គណកម្មការពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានីភ្នំពេញ អាជ្ញាធររាជធនីភ្នំពេញ ខណ្ឌ ពាក់ព័ន្ធ ចុះធ្វើតាមត្រួតពិនិត្យលើផ្នែកបរិស្ថានតំបន់អមសាខាងផ្លូវដែក ចាប់ពីស្ថានីយ៍ធំ រហូតដល់មុខព្រលានយន្តហោះពោធិចិនតុង ពោលក្នុងខណ្ឌទួលគោក សែនសុខ និងខណ្ឌពោធិសែនជ័យ ។

តាមអាជ្ញាធរក្រុងបានឲ្យដឹងថា ដើម្បីសោភ័ណ្ឌភាព បរិស្ថានល្អ ទាំងក្នុងមូលដ្ឋានពាក់ព័ន្ធដែលមានផ្លូវដែកឆ្លងកាត់ និងដើម្បីមុខសោភ័ណ្ឌភាព ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលធ្វើដំណើរតាមរថភ្លើង ចូលទៅព្រលានយន្តហោះ ជាមុខមាត់សង្គមផង ទើបអាជ្ញាធរពាក់ព័ន្ធ មានទាំងមន្រ្តីជំនាញ បរិស្ថានផងដែរ ដឹកនាំកម្លាំងចុះធ្វើការត្រួតពិនិត្យ សម្រាម ដែលបងប្អូនប្រជាពលរដ្ឋ អ្នកឆ្លៀតឱកាស ដឹក យកទៅបោះ ចាក់ ចោលរាយប៉ាយ តាមផ្លូវអមផ្លូវដែក បង្កឲ្យផលប៉ះពាល់លើផ្នែកបរិស្ថាន ហើយដើម្បីកែសម្រួលបញ្ហាទាំងនេះ អាជ្ញាធរ ចុះធ្វើការអប់រំ ពន្យល់ណែនាំ ពីការទុកដាក់ វេចខ្ចប់សម្រាម ជៀសវាងយកទៅបោះចោល រាយប៉ាយបែបនេះ ។ ដើម្បីបរិស្ថានល្អ រស់នៅតំបន់ស្អាត សុខភាពប្រសើរ អាជ្ញាធរចាត់វិធានការ កែសម្រួល បរិស្ថានអមផ្លូវដែកឡើងវិញ ជាមុខមាត់សង្គមជាតិយើង ខណៈដែលភ្ញៀវត្រូវធ្វើដំណើរតាមរថភ្លើងពីស្ថានីយ៍ធំ ចូលទៅព្រលានយន្តហោះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!