ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តសុីទែនដឹកប្រេង បើកគេចពីរថយន្តខាងមុខជ្រុលចង្កូតទៅបុកគៀររបងស្រះទឹក គៀបជាប់ដើមឈើទៅមុខលែងរួច

5 ខែ មុន 14 តូ សុផល

ភ្នំពេញ ៖ រថយន្តសុីទែនដឹកប្រេងមួយគ្រឿង បោកល្បឿនលឿនប្រញ៉ាប់យកប្រេងទៅចាក់គ្រឿងចក្រ តែមុនបានដូចបំណង

ខណៈដែលបើកគេចពីរថយន្តខាងមុខ បែជាជ្រុលចង្កូតទៅបុករះបង្គោលរបា នៅតាមចិញ្ចើមផ្លូវ បន្តទៅបុកគៀររបងស្រះទឹក គៀបជាប់នឹងដើមឈើទៅមុខលែងរួច សំណាងល្អពុំបង្កឲ្យអ្នកណារងរបួស ខូចខាតតែរបង និងរថយន្ត ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតានផ្លូវបេតុង ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ ក្រហម ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-5022 ជារថយន្តសុីទែនដឹកប្រេង ជិះគ្នា២នាក់ ។

តាមប្រជាពលរដ្ឋបានឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុរថយន្តបើកតាមផ្លូវបេតុងខាងលើពីលិចទៅកើត ដល់ចំណុចខាងលើ គេចពីរថយន្តច្រាសទិស រេចង្កូតទៅបុករះបង្គោលរបា ដាំរាយចិញ្ចើមផ្លូវបាក់ របើកអស់៥ មិនទាន់អស់ល្បឿនបន្តទៅគៀររបងស្រះទឹករបស់វត្តជន្លង់ម្លូ ប្រេះមួយប្រឡោះ រួចទៅគៀបជាប់ដើមឈើជាប់ ទៅមុខលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស គ្រាន់តែខូចខាតសម្ភារៈរបស់វត្តនិងរថយន្ត ។

តាមសម្តីអ្នកបើកបររថយន្តវិញបានឲ្យដឹងថា មុនកើតហេតុ ខ្លួនត្រូវបានថៅកែឲ្យដឹកប្រេងមួយសុីទែនចេញពីសង្កាត់កំបូល ផ្លូវជាតិលេខ៤ ដើម្បីយកទៅចាក់គ្រឿងចក្រ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ដោយគ្នា២នាក់ បើករថយន្តកាត់តាមផ្លូវបេតុងខាងលើ លុះមកដល់កន្លែងកើតហេតុ រថយន្តបានដាច់ចង្កូត ជាប់ហ្គា រេទៅបុកបង្គោលនិងរបងវត្តតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យផ្ទាល់ ដោយគ្រោះថ្នាក់មិនបង្កដល់មនុស្ស គ្រាន់តែខូចខាតទ្រព្យសម្បត្តិរបស់វត្តជន្លង់ម្លូ ទើបសមត្ថកិច្ច គណកម្មការវត្ត គ្រាន់តែឲ្យភាគីខាងរថយន្តជួយជួសជុលបង្គោលរបា និងរបងស្រះទឹក ដើម្បីបញ្ចប់រឿង ហើយរថយន្តអូសយកទៅជួសជុលដោយខ្លួនឯង ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ