ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រទសជាតិ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស គឺដោយ កត្តាសន្តិភាព និង ធនធានមនុស្ស

3 ខែ មុន 47 តូ សុផល

ខេត្តបាត់ដំបង៖ កាលពីថ្ងៃអង្គារ ទី០៨ ឧសភា ២០១៨ ម្សិលម៉ិញ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជួប សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូចំនួន ២,៤៧៥ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងថា ធនធានមនុស្សកាន់តែខ្លាំង គឺកាន់តែមានសកត្តានុពលហើយ ការ អភិវឌ្ឍក៏កាន់តែលឿន ដែលជំរុញអោយប្រទេសយើងដើរលឿន ដូចនោះ ដោយសារកត្តាពីរពីរសំខាន់ គឺ កត្តាសន្តិភាព និង និងធនធានមនុស្ស កត្តានេះហើយដែលធ្វើអោយប្រទេសយើងមានលទ្ធភាពប្រកួត ប្រជែងជាមួយប្រទេសដទៃ ធនធានមនុស្សដែលមានសកត្តានុពលជំរុញលើគ្រប់វិស័យ និងមានឯករាជ ម្ចាស់ការលើខ្លួនឯង។ ពីមុនសំណង់ផ្សេងៗយើងត្រូវការវិស្វករបរទេសដើម្បីដឹកនាំបច្ចេកទេស ពេលនេះ យើងមាសមត្ថភាពអាចធ្វើដោយខ្លួនឯង តួយ៉ាងស្ពានកោះប៉ែនគឺដឹកនាំ កសាងដោយវិស្វកម្មខ្មែរយើង ផ្ទាល់។

ឯកឧត្តមបន្តថា លោកគ្រូអ្នកគ្រូគឺជាឳពុកម្តាយទីពីររបស់យើង លោកគ្រូអ្នកគ្រូបាន ដើរតួរនិងជម្រុញ អោយមនុស្សម្នាកក្លាយទៅជាធនធាននិងជោគជ័យក្នុងជីវិត លោកគ្រូអ្នកគ្រូទាំងអស់បានលះបង់ ចែករំលែក ផ្តល់ចំណេះដឹង ផ្តល់ពន្លឺ ផ្តល់ក្តីសង្ឃឹមដើម្បីអោយ សិស្សមានសមត្ថភាពកសាងអនាគត សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ បើមានតែសាលាអត់គ្រូបង្រៀន យើងមិនអាចបណ្តុះ បណ្តាលសិស្សបានទេ តែបើមានគ្រូអត់សាលារយើងអាចកែច្នៃបានយើងធ្លាប់កសាង ធនធានមនុស្ស តាំងពីបាតដៃទទេ យើងធ្លាប់បង្រៀនសិស្សក្រោមដើមឈើ ក្រោមកុដិលោក រហូតពេលនេះ យើងអាច កសាងធនធានមនុស្សបានគ្រប់វិស័យ។ ការកសាងធនធានមនុស្ស គឺមានសារសំខាន់ណាស់ព្រោះ ធនធានមនុស្សអាចបង្កើតសកត្តានុពល បើធនធាននោះក្លាយជាធនធានយ៉ាងណាក៏ដោយសារការអប់រំ ជាធនធានដែលដើរខុស និងជំរុញអោយប្រទេសធ្លាក់ក្នុងផលវិបាក តែបើធនធាននោះជាធនធានល្អ សង្គមយើងនិងល្អ កត្តាទាំងនេះ គឺជាភារកិច្ចរបស់លោកគ្រូអ្នកគ្រូទាំងអស់ដែលមានតួនាទី អប់រំយុវជន អោយមានសីលធម៌ គុណធម៌ក្លាយជាធនធានល្អ ក្លាយជាធនធានដែលមាន សកត្តានុពលដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាលបន្តកសាង និងអភិវឌ្ឍប្រទេសយើងដើម្បីកូនចៅយើងជំនាន់ក្រោយៗទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កាលពីកន្លងទៅ ដោយសារតែចង់អោយប្រជាពល រដ្ឋស្អប់រដ្ឋាភិបាល អ្នកនយោបាយអគតិខ្លះ បានដើរបំផុស និងមើលងាយលើប្រព័ន្ធអប់រំថា គ្មាន គុណភាព ដែលនេះជាការមើលងាយដល់ លោកគ្រូអ្នកគ្រូ ដែលខិតខំបណ្តុះបណ្តាលសិស្សរបស់យើង ដែលមកដល់ពេលនេះកូនខ្មែរយើង ជាច្រើនបានប្រឡងជាប់ដណ្តើមបានមេដាយមាសឈ្នះប្រទេសរីក ចម្រើនជាច្រើនមួយចំនួន ហើយនេះយើងគួរមានមោទន ភាពក្នុងនាមយើងជាខ្មែរ ដែលកូនសិស្សទាំង នេះ គឺត្រូវបានបណ្តុះបណ្តាលដោយលោកគ្រូ អ្នកគ្រូក្នុង ក្របខណ្ឌប្រព័ន្ធអប់រំយើងផ្ទាល់ ការមើលងាយ លើប្រព័ន្ធអប់រំស្រុកខ្មែរ មានន័យថាមើលងាយដល់លោកគ្រូអ្នកគ្រូ។

ឯកឧត្តម ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ពីមុនគ្មានបរទេសណាស្គាល់ថា ខ្មែ រនៅកន្លែងណារទេ គឺគេស្គាល់ តែរឿង អាក្រក់តាមរយៈរឿងវាលពិឃាត(Killing Field) បើនិយាយពីប្រទេសខ្មែរ គឺសង្គ្រាម កាប់សម្លាប់ សាហាវព្រៃផ្សៃ គេស្គាល់គឺស្គាល់តែប៉ុលពតដែលកាប់សម្លាប់ខ្មែរនាពេលនោះ តែក្រោយរំដោះប្រទេស អោយមានសុខសន្តិភាព រដ្ឋាភិបាលខិតខំកសាងប្រទេសយ៉ាងលំបាក រហូតកសាងបាន សន្តិភាព និង អភិវឌ្ឍជាបន្តបន្ទាប់ រហូតពេលនេះគេបានស្គាល់កម្ពុជាជាប្រទេសដែលមានសន្តិភាពមានការអភិវឌ្ឍ មានទេសចរណ៍បរទេសរាប់ម៉ឺននាក់បានចូលមកលេងកម្ពុជា និងបានផ្សព្វផ្សាយទៅក្រៅ ហើយគេទទួល ស្គាល់ថាយើងមានបាន និងដើរទៅមុខក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ