ព្រឹតិ្តការណ៍ថ្មីៗ

ពិតជាខ្លោចចិត្តណាស់ ឃើញលោកតា ផ្លុង មឿក ក្នុងស្ថានភាពបែបនេះ!

5 ខែ មុន 302 តូ សុផល

ភ្នំពេញ៖ អ្នកនាង ចន ច័ន្ទលក្ខិណា សួរគាត់ថា ពុកស្គាល់ខ្ញុំទេ? គាត់ខំប្រឹងបើកភ្នែកសម្លឹងមើលរួចគ្រវីក្បាល អ្នកនាងក៏និយាយថា ពុកខ្ញុំយកថវិកាមកជូនពុកទុកទិញទឹកដោះគោពិសារ គាត់ខំប្រឹង និយាយថា អរគុណ គាត់ប្រហែលជានឹកឃើញវិញក៍ខំប្រឹងលើក ដៃអង្អែលក្បាលដោយក្តី ស្រលាញ់ ហើយរំភើបចិត្តរហតដល់ស្រក់ទឹកភ្នែក។

រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨អ្នកនាង ចន ច័ន្ទលក្ខិណា បានយកថវិកានិងគ្រឿងឧបភោគបរិភោគ មួយចំនួនដែលជាមូលនិធិសិល្បៈចាស់ជរាជូនដល់លោកតា ផ្លុង មឿក ដែលកំពុងតែឈឺគេងនៅមួយ កន្លែង។

សមាគមក៍សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ “មូលនិធិសិល្បករចាស់ជរា” ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា ក្នុងរយះ ពេល៥ឆ្នាំ។

សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមាន សុខភាពល្អ បរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕

សុំជួយស៊ែរលើកទឹកចិត្តសប្បុរសជនម្នាក់១ផង!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ