ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូ​បុកមន្ត្រី​នគរបាល​រដ្ឋបាល​ព្រៃ​ស្នៀត​ម្នាក់​ស្លាប់​

1 សប្តាហ៍ មុន 112 តូ សុផល

ព្រៃវែង​៖​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស្នៀត​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ស្រុក​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​នៅ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៦​នឹង​៥០​នាទី​ នៅ​លើ​ផ្លូវលំ​ក្រាល​កៅស៊ូ​ ចំណុច​ភូមិ​រកា​ ឃុំ​រកា​ ​ស្រុក​ពារាំង​ ខេត្តព្រៃវែង​។​

​លោក​ រស់​ វ​ណ្ណា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BM-8083​ បើកបរ​ដោយ​ឈ្មោះ​ ឆាំ​ រ័​ត្ន​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​ឫស្សី​ ឃុំ​កំពង់​ឫស្សី​ ស្រុក​ពោធិ​រៀង​ អ្នក​រួម​ដំណើរ​ឈ្មោះ​ ខេន​ ប៊ុ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ធ្វើ​ដំណើរ​ពី​ត្បូង​មក​ជើង​ ពេល​មក​ ដល់​កន្លែង​កើតហេតុ​ម៉ូតូ​បាន​ប្តូរ​គន្លង​ផ្លូវ​ ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ម៉ាក​ស្មាស់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ នគរបាល​ 1.2165​ បើកបរ​ដោយ​ឈ្មោះ​ ងៀ​ន​ សៀន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជា​មន្ត្រី​​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស្នៀត​ ស្រុក​ពារាំង​ នៅ​ភូមិ​ស្នាយ​ពល​ ឃុំ​រកា​ ស្រុក​ពារាំង​ ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​ឈ្មោះ​ ងៀ​ន​ សៀន​ រង​របួសធ្ងន់​ ហើយ​ស្លាប់​ ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ស្រុក​។​

​ក្រោយ​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ឆាំ​ រ័​ត្ន​ សមត្ថកិច្ច​បាន​កំពុង​ហៅ​មក​សាកសួរ​ ដើម្បី​បំពេញ​សំណុំរឿង​។​រីឯ​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​យក​មក​រក្សា​​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ស្រាវជ្រាវ​បំពេញ​នីតិវិធី​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ