ព្រឹតិ្តការណ៍ថ្មីៗ

រន្ទះផ្តាច់ជីវិតបុរសម្នាក់កណ្តាលស្រែ ស្លាប់ចោលប្រពន្ធនិងកូន

1 សប្តាហ៍ មុន 106 តូ សុផល

តាកែវ​ ៖ បើសេចក្ដីរាយការណ៍បានអោយដឹងថា​ ក្រោយពីមេឃបានបង្អុរមួយមេយ៉ាងធំនៅមុននេះ

បាននាំមកនូវខ្យល់ ផ្គរ រន្ទះបាញ់ឆក់យកជីវិតបុរសវ័យកណ្ដាលម្នាក់ស្លាប់ចោលប្រពន្ធ និងកូនគួរអោយអាសូរក្រៃលែង ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយបីសពពីកន្លែងកើតហេតុ យកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យ។

សមត្ថកិច្ចបានប្រាប់ថា ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ​កើតមានឡើង​នៅវេលាម៉ោង​០៤:៤០នាទីល្ងាច​ ថ្ងៃទី​០៨ ខែឧសភា​ ឆ្នាំ​២០១៨នេះ ត្រងចំណុចបឹងឈូក ភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

បើតាមមន្ត្រីសមត្ថកិច្ចថា សពមានឈ្មោះ​ ជុំ ផែន ភេទប្រុស​ អាយុប្រហែល៥៤ឆ្នាំ ជាមេគ្រួសារ ដែលមានប្រពន្ធឈ្មោះ នា រស់នៅភូមិឃុំ កើតហេតុខាងលេី​។

បច្ចុប្បន្នក្រោយពេលកើតហេតុ​អ្នកភូមិក្មេងចាស់ប្រុសស្រីនាំគ្នាមកជួយលើកសពជនរងគ្រោះទៅផ្ទះវិញ ដើម្បីរៀបចំ​ធ្វើបុណ្យតាមប្រពៃណី ។

មហានិយាយថា ក្នុងឆ្នាំនេះផ្គររន្ទះកាចហាវណាស់ ដោយឡ្រាន់តែភ្លៀងកក់ខែសោះ រន្ទះប្រល័យជីវិតអស់ជាច្រលននាក់មកហើយ កើតមានស្ទើរតែគ្រប់ខេត្តតែម្តង។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នៅខណៈមេឃចាប់ផ្តើមរកកលភ្លៀងតុចៗដំបូងនោះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ