ព្រឹតិ្តការណ៍ថ្មីៗ

ភ្លៀងមួយមេ ធ្វើឲ្យដើមឈើរបស់សាលាក្រុងរលំបាក់សង្កត់លើរថយន្តពលរដ្ឋ

3 ខែ មុន 327 តូ សុផល

ភ្នំពេញ ៖ រឿងរ៉ាវ ចម្ងល់របស់ពលរដ្ឋ កន្លងមកក៏ដូចជាសព្វថ្ងៃនេះ គ្រាដែលមានរថយន្ត ម៉ូតូ ទៅបុកដើមឈើ ឬមនុស្សទៅកាប់ប៉ះពាល់ដើមឈើ

ដែលសាលារាជធានីភ្នំពេញដាំនៅតាមដងផ្លូវនោះគឺមិនបានឡើយ មានតែអូស ចាប់យករថយន្ត ទាំងនោះទៅសង្នការដ្ឋាននគរបាលជាក់ជមិនខាន ដាច់ខាត១០០ភាគរយត្រូវតែសងដើមឈើ ចុះកាលបើដើមឈើរបស់សាលារាជធានីភ្នំពេញ បាក់រលំសង្កត់លើ រថយន្ត ផ្ទះសម្បែងរបស់ពលរដ្ឋវិញ សំណួរពលរដ្ឋសួរថា តើខាងណាទទួលខុសត្រូវ ? កន្លងមកបើតាមអ្វីដែលដឹងគឺសូន្យ ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ភ្លៀងមួយមេបានធ្លាក់ កគ្រប់ដណ្តប់ក្នុងរាជធានីភ្នំពេញ ធ្វើឲ្យដើមឈើ បាក់រលំ សង្កត់លើរថយន្តឡាយឡែនឌ័រមួយគ្រឿងដែលម្ចាស់ចតទុក ជាប់របងសាលានរោត្តម តាមផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រងការខូចខាត ម្ចាស់មឭបានត្រឹមសោកស្តាយ ដោយគ្មានម្ចាស់ដើមឈើណាអើពើ ហើយមិនដឹងខាងណាទទួលខុសត្រូវក្នុងគ្រោះឧប្បត្តិហេតុនេះ ? ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ