ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ នាំអំណោយមនុស្សធម៍ ដល់កុមារីកំព្រា អាយុ ៨ឆ្នាំ រស់នៅជាមួយជីដូនចាស់ជរា គ្រួសារកម្មករ រោងចក្រដែលសំរាលកូនជួបជីវភាពខ្វះខាត

2 ខែ មុន 81 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ២ ថ្ងៃ អង្គារ ០៩រោច ខែ ពិសាខ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៨

អនុសាខាកាកកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមប្រចាំខណ្ឌមានជ័យ បានដឹកនាំ សមាជិក សមាជិកា សង្កាត់ ភូមិ យកអំណោយមនុស្សធម៌របស់អនុសាខាខណ្ឌ ទៅផ្តល់ជូនកុមារីកំព្រាឱពុកម្តាយរស់នៅជាមួយជីដូន និង គ្រួសារកម្មករ រោងចក្រដែលទើប និងសំរាលកូនបាន ១សប្តាហ៍ជួបជីវភាព ខ្វះខាត ដែលកំពុងរស់នៅក្នុងភូមិឬស្សីទី១ និង ទី ២ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ ។

កុមារីកំព្រាឱពុកម្តាយដែលជួបជីវភាពខ្វះខាត ខាងលើមាន ឈ្មោះ ប៊ូ ង៉ា អាយុ ៨ឆ្នាំ ម្តាយបានស្លាប់ចោលមករស់នៅជាមួយជីដូនកម្សត់ដោយ សុំអាស្រ័យគេស្នាក់នៅ មុខផ្ទះ ។

គ្រួសារកម្មកររោងចក្រដែលទើបសំរាល បានកូនប្រុស១នាក់ មិនគ្រប់ខែត្រូវចិញ្ចឹមក្នុងដបនៅមន្ទីរពេទ្រលោកសង្ឍនោះបានអោយដឹងថា ប្តី របស់នាង ឈ្មោះ ពៅ បូ អាយុ ៣៧ឆ្នាំ ជាកម្មកររោងចក្រ រីឯប្រពន្ធឈ្មោះ ឃុត ជីវ៉ា អាយុ ២៩ឆ្នាំ ជាស្រ្តីមេផ្ទះ ។

ឈ្លៀតក្នុងឱកាសខាងលើនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធានអនុសាខាខណ្ឌ បានធ្វើការសំណេះសំណាល សួរ សុខទុក្ខស្ត្រីខាងលើ និង បានធ្វើការផ្តែផ្តាំផ្ញើរដល់កុមាររីកំព្រា និង គ្រួសារកម្មករ ដែលសំរាលកូនខាងលើ សូមកុំអោយគិតច្រើន ត្រូវសម្រាកអោយបានច្រើន និង ហូបចុកអោយបានទៀងទាត់ ទើបមានសុខភាពល្អ អាច បន្តជីវភាពរស់នៅមើលថែទាំដល់ជីដូន និងកូនទាំង បន្តទៅពេលខាងមុខទៀត ។ លោកអភិបាលរង បន្ថែមថា កុមារីដែលបានបាត់បង់ឪពុកតាំងពីមិនទាន់ឃើញពន្លឺថ្ងៃម្លេះ ហើយបច្ចុប្បន្នពួកគេនៅសល់តែម្តាយប៉ុណ្ណោះដែលជាក្តីសង្ឃឹម នៃជីវិត តែអកុសលម្តាយត្រូវបាត់បង់អាយុជីវិតថ្មីៗនេះថែមទៀត ដូច្នេះហើយសូមអោយប្អូនស្រី និងគ្រួសារកម្មករ កុំគិតច្រើនទៅលើអ្វីដែលបានកន្លងហួស អ្វីដែលហួសសូមចូលគិតថា វាបាន រសាត់អណ្តែតទៅលើហើយទៅចុះ ហើយអ្វីដែលសំខាន់ គឺយើងត្រូវខិតខំប្រឹងប្រែងតស៊ូជីវិត ចាប់ពេលបច្ចុប្បន្ននេះ តទៅអនាគត ទើបជីវិត យើងអាចជួបជីវភាពប្រសើរបានឡើងវិញ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បាននាំប្រសាសន៍សួរសុខទុក្ខ
ពី សំណាក់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរខ្ពស់ ​ចំពោះ​សុខទុក្ខ និងសុខភាព ​មាតា ទារក និង ​កុមារ​កំព្រា មនុស្សចាស់គ្មានទីពឹង ប្រជាពលរដ្ឋក្រីក្រ ខ្យល់ព្យុះ និងគ្រោះមហន្តរាយផ្សេងៗ កើតឡើងជាយថាហេតុនៅ​ទូទាំង​ប្រទេស​ផងដែរ ។

ក្នុងអំណោយដែលបាននាំយកចែកជូនកុមារីកំព្រា ឱពុកម្តាយ និង គ្រួសារកម្មកររោងចក្រខាងលើរួមមាន ÷ អង្ករ២ប៉ាវ ទម្ងន់១០០គីឡូគីឡូក្រាម , ទឹកសុទ្ធ ៤កេសធំ , ទឹកស៊ីអ៊ីវ ៤យួរ , មី ៤កេស , គ្រឿងសភារះប្រើប្រាស់ ចាន ឆ្នាំង , ធុងទឹកកក, បំពង់ទឹកក្តៅ , មុង ភួយ ក្រមា , ចានដែក , ចានស្រាក់ បូករួមជាមួយសំម្ភារះផ្ទះបាយមួយចំនួន រួមជាមួយថវិការ អនុសាខាខណ្ឌ និង សង្កាត់ ៤៥ម៊ឺន រៀលផងដែរ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ