ព្រឹតិ្តការណ៍ថ្មីៗ

ពិតជាភ្ញាក់ផ្អើលមែន​!​ គ្រាន់តែតារាតែងខ្លួនជា​ តួក្នុងរឿងហនុមាន ផ្អើលផ្សារ

2 ខែ មុន 244 តូ សុផល

ភ្នំពេញ៖ ផលិតករប៉ុស្ដិ៍លេខ៥​ ប្រុសស្រីចំនួ​ន៣​រូប​ គ្រាន់តែបង្ហាញខ្លួន​ តុបតែងខ្លួនជាតួអង្គ​ ក្នុងរឿង​ “ហនុមាន”​ សោះ​

ធ្វើឲ្យអ្នកនៅផ្សារធំថ្មី​ ភ្ញាក់ផ្អើលនៅកណ្តាលផ្សារ​ក្នុងបំណង​ ផ្សព្វផ្សាយភាពយន្តរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ដែលភាពយន្តល្បីនៅក្នុងប្រទេសឥណ្ឌា និងនៅប្រទេសថៃ ហើយត្រូវបានទិញសិទ្ធិយកមកបញ្ចាំងនៅប៉ុស្ដិ៍លេខ៥​ កាលពីដើមខែឧសភា ។

លោក ហួង តារាមុន្នី អ្នកគ្រប់គ្រងផ្នែកសិល្បៈកម្សាន្ត​ ប្រចាំនៅប៉ុស្ដិ៍លេខ៥ បានបញ្ជាក់ថា​ ដោយសារតែភាពយន្ត​ រឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»ត្រូវបានទិញសិទ្ធិក្នុងតម្លៃខ្ពស់​ មកពីប្រទេសឥណ្ឌាយកមកបញ្ចាំង​ នៅប៉ុស្ដិ៍លេខ៥ ហើយចង់អោយមហាជនខ្មែរ​ បានដឹង​ទូលំទូលាយពីការដាក់បញ្ចាំង ដើម្បីបានទស្សនាភាពយន្តល្បីឈ្មោះមួយនេះ និងដើម្បីបានដឹងពីប្រវត្តិសាស្រ្តរបស់ហនុមានដែលពាក់ព័ន្ធ​ នឹងរឿងរាមកេរ្តិ៍ ក្នុងអក្សរសិល្ប៍ខ្មែរផង។

លោកថា​ ប៉ុស្ដិ៍លេខ៥បានសម្រេចចំណាយទុនធំ​ ក្នុងការសុំសិទ្ធិនៅផ្សារធំៗមួយចំនួន​ នៅរាជធានីភ្នំពេញ និងនៅតាខ្មៅ ដោយគម្រោងអោយផលិតកររបស់ប៉ុស្ដិ៍លេខ៥ ដែលជាតារាសម្ដែងផង៣រូប​ តែងតួជាហនុមាន និងជាភរិយារបស់ហនុមាន ដែលជាតួអង្គសំខាន់ក្នុងរឿង អោយទៅផ្សព្វផ្សាយនៅតាមទីសាធារណៈទាំងនោះ។

ផលិតករទាំង៣ បង្ហាញខ្លួននៅផ្សារធំថ្មី ដោយក្រៅពីផ្ដល់ឱកាសអោយបងប្អូនអាជីវករ និងអ្នកដើរផ្សារបានថតរូបដោយផ្ទាល់ជាមួយតួអង្គតំណាងក្នុងរឿង«សង្គ្រាមមហាទេព​ស្ដេចហនុមាន»នេះ ក៏មានការចែកជូននូវកាដូអនុស្សាវរីយ៍ដល់អ្នកថតរូបទាំងនោះផង។ លោកថ្លែងបញ្ជាក់ថា ភាពយន្តនេះមានចំនួនជាង៣០០ភាគ ហើយបានដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ប៉ុន្មានថ្ងៃមកហើយ ដោយតាំងពីដាក់ផ្សាយកាលពីថ្ងៃទី១ ឧសភា រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលា​ម៉ោង១១ព្រឹកនោះ អត្រាអ្នកតាមដានរឿងនេះកើតឡើងរាល់ថ្ងៃ។

ផលិតករ​ ដែលត្រូវបានជ្រើស​ អោយតែងតួជាហនុមាន និងជាព្រះនាងក្នុងរឿង«សង្គ្រាមមហាទេពស្ដេចហនុមាន»​ទាំង៣រួមមាន លោក លន់ ឯក ដែលជាអ្នកផលិតកម្មប្រចាំនៅប៉ុស្ដិ៍លេខ៥ អ្នកនាងកែវ សុវណ្ណនី ហៅញ៉ាញ់ អ្នកគ្រប់គ្រងកម្មវិធីតន្ត្រីបន្តផ្ទាល់​ នៅរាល់ថ្ងៃអាទិត្យ និងអ្នកនាងយ៉ុង លីកា អ្នកគ្រប់គ្រងកម្មវិធីជាច្រើនប្រចាំ​ នៅប៉ុស្ដិ៍លេខ៥ដូចគ្នា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ