ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍ អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោល”

10 ខែ មុន 13 តូ សុផល

ភ្នំពេញ៖នៅព្រឹក ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ០៧,០០នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ បានដឹកនាំសមាជិកសមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍ អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅបរិវេណទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា (អូរបែកក្អម) ។

ដើម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៌ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាមួយកាកបាទក្រហមកម្ពុជាផងនោះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ បានរួមចំណែកជាថវិកាចំនួន ២,០០០,០០០រៀលផងដែរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!