ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

1 សប្តាហ៍ មុន 12 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២១:៣០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ

បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ០៣កញ្ចប់(ប្រភេទម៉ាទឹកកក) នៅចំនុចភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពួកគេទាំង ០៣នាក់ មាន៖

១/ ឈ្មោះ ម៉ៅ រ៉ូសាវី ភេទប្រុស អាយុ ១៧ឆ្នាំ
២/ ឈ្មោះ រិន្ទ យូវ៉ា ភេទប្រុស អាយុ ២០ឆ្នាំ
៣/ ឈ្មោះ រឿន សែម ភេទប្រុស អាយុ ២៣ឆ្នាំ

បច្ចុប្បន្ន ពួកគេទាំង ០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញឿន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

#PhnomPenhGRK

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ