ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកម្លាំងជួយអន្តរាគមន៍ ករណីអគ្គីភ័យឆាបឆេះ ភោជនីយដ្ឋានមួយកន្លែងយីហោ ស៊ែរ អ៊ី ប៉ាន់យ៉ាប

1 សប្តាហ៍ មុន 218 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨វេលាវេលាម៉ោង ០៩,៣០នាទីព្រឹក

មានករណីនៅចំនុចផ្ទះលេខ១៦E0 ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មូលហេតុផ្ទុះធុហ្គាស់ ។

ភ្លាមៗនោះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះដល់កន្លែងកើតហេតុនិងបានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់ សហការជាមួយក្រុមអន្តរាគមន៍ឡានពន្លត់អគ្គីភ័យ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកអោយរលត់ទៅវិញ នៅវេលាម៉ោង ១០,០០នាទីនាថ្ងៃដដែល ។

ហេតុការណ៍នេះ បានបណ្តាលឲ្យមានមនុស្សរងគ្រោះចំនួន០៤នាក់/ស្រី០១នាក់ ជនបរទេសចំនួន០២នាក បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងភោជនីយដ្ឋាន មួយចំនួន និង ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៦ គ្រឿង ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ