ព្រឹតិ្តការណ៍ថ្មីៗ

ក្តៅស្លឹកត្រចៀក! នគរបាលស្រុកថ្មគោល បង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានហើយតើ!

3 ខែ មុន 305 តូ សុផល

ខេត្តបាត់ដំបង៖ ក្រោយមានការរិះគន់ចំៗ ពីមហាជន និងមានការចុះផ្សាយពីភាពអសកម្មមិនបង្ក្រាបល្បែងស៊ីសងក្រោមការដឹកនាំរបស់ ឯកឧត្តម ងួន រតនៈ ជាអភិបាលខេត្ត និង លោកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ជាស្នងការនគរបាលខេត្ត មួយរយះចុងក្រោយនេះ សមត្ថកិច្ចខេត្តបាត់ដំបង ហាក់ក្តៅស្លឹកត្រចៀកចុះបង្ក្រាបមិនរើសមុខឡើយ តែមានមតិខ្លះលើកឡើងថា បង្ក្រាបតឬអាតូចៗ ចុះអាធំៗ ទុកធ្វើអី…?

ជាក់ស្តែងនៅថ្ងៃ ច័ន្ទ ៨ រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែ ឧសភា គ.ស ២០១៨អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេ នីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមតិដឹក នាំជំនាញរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ លោកវ រសេនី យ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្ម គោល បានដាក់បទបញ្ជាដល់កម្លាំងផែ្នកជំនាញ សហការណ៍ ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលរូង ជ្រៃស្រុកថ្មគោលចុះបង្រ្កាបទីតាំងល្បែងស៊ីសង មាន បៀរនិងអាប៉ោងដោយធ្វើឃាត់ខ្លួនមនុស្សចំនួន០៨នាក់ ព្រមទាំងដកហូតបានសម្ភរៈវត្ថុតាងមាន ចានអាប៉ោង គ្រាប់អាប៉ោង បៀរ កម្រាល និងម៉ូតូ ផងដែរ ។

អ្នកប្រព្រឹត្តិត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពបន្តទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ