ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមជួញដូរថ្នាំញៀនចំនួន៤នាក់ត្រូវនគរបាលស្រុកសំពៅលូនឃាត់ខ្លួនរួមទាំងវត្ថុតាង

5 ខែ មុន 84 តូ សុផល

បាត់ដំបង៖នៅម៉ោង១៨និង០០នាទីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ដល់ម៉ោង៦ និង ០០នាទី ថ្ងៃទី ០៨ ឧសភា ២០១៨

នគរបាលស្រុកសំពៅលូនឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន។

ជនសង្ស័យទាំង៤នាក់នោះឈ្មោះ៖ ១.ឈ្មោះ​សួ សុធីផល្លាហៅខ្លាប្រុសអាយុះ៣៤ឆ្នាំរស់ភូមិត្រប្រលិតឃុំសន្តិភាពស្រុកសំពៅលូន។​

២. ឈ្មោះ​វ៉ាង បូរីហៅម៉ៅ ប្រុស​អាយុះ២៧ឆ្នាំ​រស់នៅភូមិកូនភ្នំខាងជើងឃុំតាស្តារ​ស្រុកសំពៅលូន​។​

៣.ឈ្មោះ​ព្រំ ចន្ធី​ប្រុស​អាយុះ២៨ឆ្នាំ​ភូមិ​ចំការល្ហុងឃុំតាស្តារស្រុកសំពៅលូន​។​

៤. ញឹប តេង​ប្រុស​អាយុះ៣៦ឆ្នាំ​រស់នៅភូមិពោធិជ្រៃឃុំសិរីមានជ័យស្រុកសំពៅលូន។​

ដកហូតវត្ថុតាងរួមមាន៖ម្សៅ​ក្រាមពណ៌សថ្លា៩កញ្ចប់តូច(ម៉ាទឹកកក)និងសារធាតុ​ញៀន(យ៉ាម៉ា)ចំនួន៧គ្រាប់។​

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនៃការិយាល័យជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនកំពុងកសាងសំណុរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមនិតិវធី៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ