ព្រឹតិ្តការណ៍ថ្មីៗ

មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួស​ធ្ងន់ ខណៈជិះ​ម៉ូតូ​ឌុប​គ្នា ត្រូវ​រថយន្ត​បុក​​មួយ​ទំហឹង

3 ខែ មុន 60 តូ សុផល

កណ្ដាល ៖ មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅកន្លែង​កើតហេតុ​និងម្នាក់​ទៀត​ទទួល​រងរបួស​ធ្ងន់ ខណៈកំពុង​ជិះម៉ូតូឌុប​គ្នា

ត្រូវរថយន្ត​មួយ​គ្រឿង​បើក​បុក​ចំពីមុខ​ពេញមួ​យទំហឹង កាលពីវេលាម៉ោ​ង២២និង​០៥នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់​ផ្លូវជាតិ​លេខ៥ ចន្លោះគីឡូ​ម៉ែត្រ៣៤_៣៥ ស្ថិតក្នុង​ភូមិ​ចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុកពញា​ឮបាន​ឲ្យដឹងថា រថយន្ត​បង្ក​ម៉ានីសាន់ ហ្រ្វាន់ធៀ ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ កំពង់ឆ្នាំង 2B-3614 បើកបរដោយ​ជនមិន​ស្គាល់​អត្តសញ្ញាណ រត់គេច​ខ្លួនបាត់ស្រមោល ។

ចំណែក​ឯជន​រងគ្រោះស្លាប់​បាត់បង់​ជីវិតឈ្មោះ សេម ហ្វា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មានទីលំនៅ​ភូមិទួលងោគ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូម៉ាក​ស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ រួមដំណើរ​ជាមួយឈ្មោះ លី ស៊ែ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ទីលំនៅ​ភូមិ/ឃុំជាមួយ​គ្នា(របួសធ្ងន់) ។

ប្រភព​ដដែល​បន្តថា នៅមុន​ពេលកើត​ហេតុ​សាក្សីបាន​ឃើញរថយន្ត​បង្កបើក​បរតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥ ក្នុងទិស​ដៅពីកើត​ទៅលិច ។ លុះបើកមក​ដល់ចំណុច​កើតហេតុ​រថយន្ត​បង្កក៏​បាន​បន្ថែមល្បឿន​វ៉ាជែ​ងរថយន្ត​មួយគ្រឿង​ទៀតបើក​នៅខាង​មុខ តែវ៉ាមិនផុ​តក៏បានជ្រុល​ទៅបុកជា​មួយម៉ូតូ​ជនរងគ្រោះ​ពេញមួយ​ទំហឹង បណ្ដាលឲ្យជ​នរងគ្រោះជាអ្នក​ជិះម៉ូតូម្នាក់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗនៅ​កន្លែងកើត​ហេតុ រីឯអ្នករួ​មដំណើរ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ។ ចំណែកឯអ្នក​បើករថយន្ត​បានទុក​រថយន្ត​របស់ខ្លួន​ចោលរួចរត់​គេចខ្លួន​បាត់ស្រមោល ។

ក្រោយពីមាន​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​របួសធ្ងន់ ត្រូវបាន​យកទៅ​សង្រ្គោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យរាជ​ធានីភ្នំពេញ ។ ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ទ​ទាំង២គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ធ្វើការវាស់វែង​និងដកហូត​យកទៅរក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុកដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់ ។ ចំណែក​សាកសព​ជនរង​គ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅឲ្យក្រុម​គ្រួសារយក​ទៅចាត់ចែង​ធ្វើបុណ្យ​តាមប្រពៃណី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ