ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូបពី មន្ត្រីធំម្នាក់ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាល តាមចាប់មកបង្ហាញមុខ

2 សប្តាហ៍ មុន 39 តូ សុផល

រាជធានីភ្នំពេញ៖ ជនសង្ស័យ ម្នាក់ដែលធ្វើសកម្មភាពឆក់កាបូបពីលោកប្រធានអគ្គនាយដ្ឋានរដ្ឋាបាល និងហិរញ្ញាវត្ថុ ក្រសួងសាធារណះការនិងដឹកជញ្ជូន

ត្រូវបានកម្លាំងនគរ បាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួន និងបង្ហាញមុខកាលពីម៉ោងប្រមាណ១៦រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ។

ជនសង្ស័យ ដែលបង្ហាញមុខ ត្រូវនគរបាលអោយដឹងថា ឈ្មោះលឹម សុខគា ហៅលី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស វិទ្យាល័យ ជ្រោយចង្វារ មានលំនៅផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
លោកវរះសេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យ ខាងលើនេះត្រូវបាន កម្លាំង សមត្ថកិច្ចរបស់លោក ស្រាវជ្រាវនិងឃាត់ខ្លួនកាលពីវេលាម៉ោង២៣យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៨ នៅចំណុចម៉ាតប្រេងឥន្ទនះ តេលា ក្នុងសង្កាត់ជ្រោយចង្វារ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ កាបូបបានសម្រេចកាលពីវេលាម៉ោង ២១និង១៥នាទីយប់ថ្ងៃទី០៦ ខែឧសភ នៅចំណុច ផ្លូវ ព្រះមុនីវង្ស កែងផ្លូវលេខ ១៨៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ជនរងគ្រោះដែលត្រូវជនសង្ស័យ ឆក់ឈ្មោះឯក រដ្ឋ ភេទប្រុសអាយុ ៤៦ឆ្នាំ ត្រូវនគរបាលអះអាងថា ជាប្រធានអគ្គនាយដ្ឋានរដ្ឋាបាល និងហិរញ្ញាវត្ថុ ក្រសួងសាធារណះការនិងដឹកជញ្ជូន មានលំនៅ ផ្ទះលេខ ១៩ ផ្លូវលេខ១ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ ។
តាមព័ត៌មានអោយដឹងថា នៅក្នុងការបូបដែលជនសង្ស័យ ឆក់មានកាំភ្លើង ម៉ាកឡុក ១៩មួយដើមមានបង់២គ្រាប់ចំនួន ១៥គ្រាប់ អត្តសញ្ញាណប័ណ្ណ , បុងប្រេង និងប្រាក់មួយចំនួន ។

លោកវរះសេនីយ៍ឯកប៊ុន សត្យា បានអោយដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះរួមទាំងមិត្តភក្កិ បានធ្វើដំណើរ ឆ្លង ផ្លូវ ដោយ កៀបកាបូបនៅក្រោមក្លៀក ស្រាប់តែជនសង្ស័យ ជិះម៉ូតូម៉ាកនិកមួយគ្រឿងពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ១.GX៣៥៣០ មួយគ្រឿងមកក្បែរធ្វើសកម្មភាពឆក់បានសម្រេច រួចគេចខ្លួនបាត់។បន្ទាប់ ត្រូវចោរឆក់ម្ចាស់បានទៅដាក់ពាក្យ បណ្តឹង នៅប៉ុស្តិ៍ ហើយ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាលធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួន ជនសង្ស័យ បានរយះពេល ប្រមាណ២ម៉ោង ក្រោយនិងដកហូតបានកាបូប មានកាំភ្លើង និងម៉ូតូដែលជិះធ្វើសកម្មភាព ហើយ បង្កាញមុខ នៅពេលនោះ ។

តាមព័ត៌មានអោយដឹងទៀតថា ជនសង្ស័យ ជាមុខសញ្ញាចាស់និងធ្លាប់ជាប់គុក ពីបទឆក់ រយះពេលប្រមាណជាង១ឆ្នាំទើបចេញនៅឆ្នាំ ២០១៧ ហើយ ធ្វើសកម្មភាពឆក់ទៀត ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ