ព្រឹតិ្តការណ៍ថ្មីៗ

ចិនទៀត! ចាប់រថយន្តចិនអត់មានប័ណ្ណបើកបរត្រឹមត្រូវ

5 ខែ មុន 126 តូ សុផល

ភ្នំពេញ៖ នៅ​ថ្ងៃ​ច័ន្ទ​ ៨រោច​ខែ​ពិសាខ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​លោក​វរៈសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ដឹកនាំ​កម្លាំង​ចំនួន​ ១៩នាក់​​ ដើម្បី​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ជាពិសេស​ អ្នកបើកបររថយន្តគ្មានបណ្ណបើកបរ​ នៅ​គោលដៅ​​លើផ្លូវ​វិថីឯករាជ្យ​ ត្រង់ចំណុច​ P6 រង្វង់​មូល​តោ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ លទ្ធផលសរុប​៖

-ពិន័យ​អ្នកបើកបរ​និង​អ្នក​រួមដំណើរលើ​ម៉ូតូ​ មិនពាក់មួកសុវត្តិភាព​ ចំនួន​ ១៣នាក់​ ។
-ពិន័យ​អ្នកបើកបរ​មិន​មាន​កញ្ចក់​មើល​ក្រោយ​ ចំនួន​ ០១នាក់​ ។
-ពិន័យ​អ្នកបើកបរ​ម៉ូតូ​គ្មាន​បណ្ណ​បើកបរ​ចំនួន​ ០៤នាក។
-ពិន័យ​អ្នកបើកបរ​រថយន្ត​បណ្ណបើកបរ​ហួស​សុពលភាព​ចំនួន​ ០២នាក់​ ។
-ឃាត់រថយន្តបានចំនួន​ ១០គ្រឿង​​​ មានដូចខាងក្រោម​៖
១-រថយន្តម៉ាក​ HYUNDAI H1 ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-7520 ។
២-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខ​កំពង់ធំ​2A-9000 ។
៣-រថយន្តម៉ាក​ RANGE ROVER ពណ៌​ ទឹកមាស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AL-9977​ ។
៤-រថយន្តម៉ាក​ HIGHLANDER ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AK-0494 ។
៥-រថយន្តម៉ាក​HIGHLANDER​ ពណ៌​ ខៀវ​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-8873 ។
៦-រថយន្តម៉ាក​ HIGHLANDER​ ពណ៌​ ទឹកមាស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2O-0139 ។
៧-រថយន្តម៉ាក​ HIGHLANDER​ពណ៌​ ទឹកមាស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2I-4342 ។
៨-រថយន្តម៉ាក​ LEXUS RX300​ ពណ៌​ ទឹកមាស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-6084 ។
៩-រថយន្តម៉ាក​ PORSCHE ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AM-3777 ។
១០-រថយន្តម៉ាក​ HYUNDAI H1 ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AU-9167 ។

រថយន្ត​ទាំងអស់​ បើកបរ​ដោយ​ជនជាតិ​ ចិន​ គ្មាន​បណ្ណ​បើកបរ​​ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ជា​បណ្ដោះ​អាសន្ន​​ ដើម្បី​អនុវត្ត​បន្ត​ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ