ព្រឹតិ្តការណ៍ថ្មីៗ

គ្មានទឹកស្អាតប្រើប្រាស់ជាង៣០ឆ្នាំ លើកដៃសំពះអង្វរសម្តេចតេជោ ជួយអន្តរាគមន៍ផង!

5 ខែ មុន 268 តូ សុផល

ភ្នំពេញ ៖ សង្កាត់ភ្លើងឆេះរទេះ ជាសង្កាត់មួយក្នុងខណ្ឌពោធិ៍័សែនជ័យ ទោះជាក្រោមកិច្ចអភិវឌ្ឍន៍ជាង៣០ឆ្នាំក្រោយពីកាត់បញ្ចូលឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រាជធានីភ្នំពេញ ក៏នៅពុំទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយ គឺពលរដ្ឋ ជួបការលំបាក ព្រោះពួកគាត់ប្រើប្រាស់ទឹកអណ្តូង ទឹកត្រពាំង តាម វាល និងតាមវត្ត ជាដើម។

ខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្ន មាន ១០សង្កាត់ តែសម្រាប់សង្កាត់​ដែលខ្វះទឹកស្អាតប្រើប្រាស់នោះ គឺសង្កាត់ភ្លើងឆេះរទេះ នេះឯង។សង្កាត់នេះ មានភូមិចំនួន ៨ភូមិ ប្រជាជន​សរុបជិត ១មុឺននាក់ ក្នុង ១០៤៣គ្រួសារ ស្នាក់អចិន្រ្តៃយ៍ ដោយមិនគិតពីពលរដ្ឋស្នាក់នៅ បណ្តោះអាសន្នផង។

ពលរដ្ឋ ក្នុងមូលដ្ឋានបានត្អូញត្អែថា បច្ចុប្បន្ននេះ ជួបការលំបាក ខ្វះ ទឹកស្អាតប្រើប្រាស់ បញ្ហាប្រើប្រាស់​ទឹកក្នុង ភូមិសាស្រ្តខាងលើ នា រដូវវស្សា បងប្អូនប្រជាពលរដ្ឋរកគ្រប់មធ្យោ បាយ ត្រៀមរបស់របរ រងចាំ​ត្រង់ទឹកភ្លៀង ទុកសម្រាប់ប្រើប្រាស់។

ពលរដ្ឋសំណូមពរផងដែរដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  មេត្តាជួយ ដោះស្រាយ វិប្បត្តិទឹកស្អាត របស់ពលរដ្ឋក្នុងសង្កាត់មួយនេះផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ