ព្រឹតិ្តការណ៍ថ្មីៗ

ស្គាល់ខ្លួនស្គាល់ប្រាណ តែមិនស្គាល់ចិត្ត ធ្វើជាសង្សារ២ឆ្នាំ ចុងក្រោយលួចយកម៉ូតូទៅបាត់

3 ខែ មុន 266 តូ សុផល

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ បន្ទាប់ពីសង្សាររបស់នាងបានលួចម៉ូតូនិចមួយគ្រឿងទៅបាត់ពីបន្ទប់ជួលហើយផ្តាច់ការទំនាក់ទំនង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

នារីរងគ្រោះឈ្មោះ រុំ ស្រីនិច អាយុ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ ។ ចំណែកម៉ូតូដែលសង្សារលួចយកទៅបាត់នោះ ម៉ាក ស៊ុយហ្ស៊ុយគីនិច សេរី២០១៨ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GX-9881 ។

តាមនារីរងគ្រោះបានឲ្យដឹងថា នាងស្គាល់យុវជនម្នាក់ជាអ្នកធ្វើការងារជាមួយគ្នាអស់រយៈពេលជាង២ឆ្នាំមកហើយ សាងស្នេហ៍ធ្វើជាសង្សារ ស្គាល់ខ្លួន ស្គាល់ប្រាណ ទោះជាធ្លាប់សាងអនុស្សាវរីយ៍ ញយដងក៏ដោយ ក៏ប៉ុន្តែមិនបានស្គាល់ចិត្ត អ្វីដែលបង្កើតស្នេហាឡើងហើយ ខំទុកចិត្ត តែផ្ទុយទៅវិញបែជាប្រុសបងរំសាយចិត្ត លួចម៉ូតូទៅបាត់ ខណៈដែលនាងមិនបាននៅក្នុងបន្ទប់ ទោះជាព្យាយាមទំនាក់ទំនងតាមរយៈទូស័ព្ទ យ៉ាងណាក៏មិនបានលទ្ធផល រួមផ្សំជាមួយពាក្យប្រាប់គេឯងថា « លាហើយស្នេហា » ទើបនាងភ្ញាក់ខ្លួន ដឹង អស់សង្ឃឹមថានឹងវិលវិញ ទើបសម្រេចចិត្តរត់ទៅប្តឹងនគរបាលឲ្តជួយស្រាវជ្រាវ ។

ស្រ្តីរងគ្រោះក្រោយពីអស់សង្ឃឹម សង្សារយកម៉ូតូវិលវិញ ទើបទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីជួយអន្តរាគមន៍ស្រាវជ្រាវរកសង្សារឆបោក ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ