ព្រឹតិ្តការណ៍ថ្មីៗ

សិស្សសាលា២នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តច្នៃ នៅស្រុកស្អាងម្សិលម៉ិញ!

2 ខែ មុន 81 តូ សុផល

ខេត្តកណ្តាល៖ បុរសស្ត្រី២នាក់របួសធ្ងន់ក្នុងករណីគ្រោះថ្នាក់រវាង ម៉ូតូ និងរថយន្ត កាលពី វេលាម៉ោង ១៣ និង០០នាទី ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ មានឈ្មោះ ផល្លី គីមហួរ ភេទស្រី អាយុ១៣ឆ្នាំ(មិនពាក់មួកការពារ) មុខរបរ សិស្ស មាន ទីលំនៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល រួមដំណើជាមួយឈ្មោះ ម៉ាញ រាជ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរសិស្ស (មិនពាក់មួកការពារ)មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បានបើកម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល1Y-8680 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច លុះពេលមកដល់ចំណុចកើតហេតុត្រង់ចំណុច ផ្លូវកោង ដោយអ្នកបើកបរម៉ូតូខាងលើបើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តកែច្នៃ ពណ៌ ខៀវ ប្រភេទបែន គ្មានផ្លាកលេខដែលកំពង់បើកបរបញ្ច្រាស់ទិសគ្នាពីលិចមកកើតគេចមិនផុតក៏ត្រូវបានម៉ូតូបុកចំកង់រថយន្តខាងមុខចំហៀងខាងឆ្វេងបណ្ដាលអោយដួលរងរបួសធ្ងន់០២នាក់ ស្រី០១នាក់ ព្រមទាំងខូចខាតម៉ូតូ ០១គ្រឿង និងរថយន្ត០១គ្រឿង (ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ដោយទុករថយន្តនៅកន្លែងកើតហេតុ) ។

ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានធ្វើការវាស់វែងនិងដកហូតវត្ថុតាងទាំងពីរយក មករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿទៅតាមនីតិវិធីនៃច្បាប់ ។

រីឯជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្អាងយកទៅមន្ទីរពេទ្យភ្នំពេញ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្វះការប្រុង ប្រយ័ត្ន បើកក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោង រីឯអ្នកបើកបររថយន្ត ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ