ព្រឹតិ្តការណ៍ថ្មីៗ

ធឿន ធារ៉ា សំពះសុំទោសពលរដ្ឋខ្មែរទាំងទឹកភ្នែក ក្រោយ បរាជ័យ លើសង្វៀន MAX MUAY THAI (វីដេអូ)

5 ខែ មុន 95 តូ សុផល

ភ្នំពេញ៖ កីឡាករកែងច្បាស់ប្រកួតមិនរាថយ មិនដែលចុះញ៉មលើសង្វៀន ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសេ លើសង្វៀន MAX MUAY THAI កីឡាករ ធឿន ធារ៉ា ប្រកួតកម្របរាជ័យ ចេញវាយលើកណា តែងផ្តួលគូរប្រកួតអោយសន្លប់ ដោយប្រើក្បាច់ច្បាស់ៗ និងប្រើនាទីតិចបំផុត ដែលធ្វើអោយអ្នកស្នេហា កីឡាប្រដាល់នៅស្រុកថៃ និង កម្ពុជាទទួលស្គាល់ពីបច្ចេកទេស ឬ ក្បាច់ប្រកួតកីឡាកររូបនេះ កាន់តែ ច្បាស់។
លើសង្វៀន តែងតែមានឈ្នះ និងចាញ់ ជាក់ស្តែង កាលពីថ្ងៃទី ៦ ខែ ឧសភា ២០១៨ ក្រោមកណ្តាប់ដៃ និងជង្គុងរបស់កីឡាករថៃ Kitti ធារ៉ា សន្លប់ក្រោកលែងរួចនៅទឹកទី២តែម្តង។

ក្រោយចាញ់ការប្រកួត កីឡាករ ធឿន ធារ៉ា លើកដៃសំពះសុំទោសទាំងទឹកភ្នែក ដល់បងប្អូនខ្មែរ ទាំងអស់។

ថ្វីបើ កីឡាករ ធឿន ធារ៉ាបរាជ័យក្នុងការប្រកួតលើកនេះ តែមហាជនមិនបានអាក់អន់ស្រពន់ចិត្តទេ មាន តែលើកទឹកចិត្ត អោយខំប្រឹងហ្វឹកហាត់បន្ថែម កុំបាក់ទឹកចិត្ត លើសង្វៀនគ្មានកីឡាករណាឈ្នះរហូត នោះទេ!

យោងតាមគណីយ្យហ្វេសប៊ុក ឈ្មោះ លី ស្រីតៃ បានសរសេរថា ធារ៉ា ត្រូវជាក្មួយញ៉ុំ ថ្ងៃនេះ ធារ៉ា មានសង្ឃឹមតិចណាស់ ព្រោះ ធារ៉ា ឈឺមិនបានហាត់ច្រើន សម្រក់ទម្ងន់អស់៥គីឡូទៀត ហើយរអិលដួល ថ្លោះដៃម្ខាងទៀត ថ្ងៃនេះខ្ញុំបារម្ភពីខ្លាំងណាស់!

គណីយ្យហ្វេសប៊ុក ៖ Sam Orn MC ក្រោកឡើងធារ៉ាកុំគេងយូរពេកកុំបាក់ទឹកចិត្តពេកកុំស្មុគស្មាញពេក កុំពិបាកចិត្តពេកបរាជ័យថ្ងៃនេះចាត់ទុកថាជាមេរៀននៃភាពជោគជ័យនូវថ្ងៃក្រោយ ប្រឹងវឹកហាត់ឡើង វិញប្រឹងស្ដារកិត្តិយសយើងឡើងវិញដួលកន្លែងណាក្រោកកន្លែងនឹងទើបសមជាកូនប្រុស។

ក្រោយបរាជ័យរបស់ធឿនធារ៉ាទើបធ្លាយដំណឹងថាធារ៉ាវឹកហាត់មិនបានដិតដល់ថែមទាំងមានបញ្ហា សុខភាពទៀតផង! ថាថៃហ្វៃទៅគេហៅទៅវ៉ៃទាំងទាន់ហន់ចុះមេកមួយថៃគេមិនផ្ដល់ឱកាសឲ្យ យើង ត្រៀមទុកជាមុនទេអី?

គណីយ្យហ្វេសប៊ុក ៖ Pich Sros – ពេជ្រ ស្រស់ ធារ៉ា ធ្វើបានល្អ ខ្ញុំបានសន្យាហើយថា ចាញ់ ឬឈ្នះ ខ្ញុំនឹងឧបត្ថម្ភ 1000$ ខ្ញុំរងចាំ ធារ៉ា ទាក់ទងមកខ្ញុំ..។
ចិត្តជាកីឡាហ៊ានទទួលយកការពិត ចាញ់ គឺចាញ់ កុំឲ្យដូចអ្នកនយោបាយមួយចំនួន ហ៊ានចូល ប្រកួតប្រជែងប៉ុន្តែមិនហ៊ានទទួលយកភាពចាញ់ថែមទាំងដើរបំពុល បរិយាកាស នៃការប្រកួតរបស់ អ្នកដទៃទៀត។ខ្ញុំ ពេជ្រ ស្រស់ ហ៊ានសន្យាហ៊ានធ្វើ 1000$ រងចាំ ធារ៉ា ត្រឡប់មកខ្មែរវិញ។ ពេជ្រ ស្រស់ 6 /5/2018

ទទ្ទឹម និងមានអ្នកគាំទ្រ និងលើកទឹកចិត្ត កីឡាករធឿន ធារ៉ា ច្រើនក៍មានអ្នកខ្លះសំដែងការខកចិត្តដែរ។

សូមកុំខកចិត្ត ឬបន្ទោសកីឡាករ ធារ៉ា ព្រោះ វិស័យកីឡារប្រដាល់នៅស្រុកថៃ គេមានការរីចំរើនខ្លាំង ជាងស្រុកយើង មានតំលៃខ្លួនខ្ពស់ មានជីវភាពធូរធារ មានពេលហ្វឹកហាត់ច្រើន ងាកមកស្រុកខ្មែរ យើងវិញ ចេញប្រកួតម្តងៗបានតម្លៃខ្លួនមើលតែរបួសសឹងតែមិនជាផង ពេលវេលាហ្វឹកហាត់ មិន គ្រប់គ្រាន់ ខ្វះទីតាំង ឬសម្ភារៈហ្វឹកហាត់។ អ្នកប្រដាល់ខ្លះមានកេរ្តិ៍ឈ្មោះបោះសម្លេង តែបើក្រឡេក មើលពីជីវភាពរស់នៅវិញចប់និយាយហើយ ចឹងមានតែ ឆ្លៀតរត់ម៉ូតឌុប ឬប្រកបការងារផ្សេងទៀត ដើម្បី ចំអែតក្រពះ។

សង្ឃឹមថា អាជ្ញាធរ ឬស្ថាបនពាក់ព័ន្ធទាំងអស់មេត្តា និងងាកមកលើកទឹកចិត្តកីឡាករប្រដាល់ខ្មែរ អោយ បានច្រើនជាងមុនបន្តិច ដើម្បីអោយវិស័យកីឡាប្រដាល់ខ្មែរយើង ខ្លាំង មានកេរ្តិ៍ ឈ្មោះនៅ លើឆាក អន្តរជាតិ និងគេផង។

ទស្សនាវីដេអូ ការប្រកួតខាងក្រោម៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ