ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ជឿទុកចិត្ត គាំទ្រ សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន បន្តការ ដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសន្ដិភាពឥតឈប់ឈ

2 សប្តាហ៍ មុន 18 តូ សុផល

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធ រោងចក្រ ផលិតម្សៅមី Chea Touch Trading Co., Ltd ស្ថិតក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។

ឯកឧត្តម  ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវ រោងចក្រ ផលិតម្សៅមីរបស់ក្រុមហ៊ុន ជា ទូច ត្រេឌីង ដែលកំពុងដំណើរការនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយ ទៀត របស់ខេត្តរតនគិរី ស្របតាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបន្តថា តាមរយៈរោងចក្រនេះ នឹងអាចជួយចូលរួមចំណែកក្នុងការផ្តល់ការងារ និងប្រាក់ចំណូល ដល់បងប្អូនប្រជាពលរដ្ឋដែលមកធ្វើជាកម្មករនៅទីនេះ ដែលជួយរំលែកបន្ទុករបស់រាជរដ្ឋាភិបាល និងរួម ចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា តាមរយៈការបង្កើតអោយ មានរោងចក្រផលិតនូវផលិតផលសម្រេច នៅក្នុងស្រុកបែបនេះ គឺពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ ក៏ដូចជាលទ្ធtភាពយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅដែលមិនមានមធ្យោបាយដឹក ជញ្ជូនទៅទីឆ្ងាយ និងមិនមានទីផ្សារសម្រាប់លក់ចេញ ស្របពេលដែលពេលខ្លះតម្លៃលក់កសិផល ត្រូវបានឈ្មួញកណ្តាលទំលាក់ថ្លៃ ដែលធ្វើអោយប៉ះពាល់ដល់ការផលិតរបស់កសិករ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត សូមអបអរសារទ ចំពោះប្រធានក្រុមហ៊ុនហើយ សូមមេត្តាយក ចិត្តទុកដាក់សហការអោយបានជិតស្និទ និងមានទំនាក់ទំងល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័ន អង្គភាព សមត្ថកិច្ចជំនាញគ្រប់ផ្នែក អ្នកពាក់ព័ន្ធនានា និងបណ្តាក្រុមហ៊ុន វិស័យឯកជននានា ព្រមទាំង ប្រជា ពលរដ្ឋមូលដ្ឋាន ដើម្បីចូលរួមគាំទ្រអោយកិច្ចដំណើរការរបស់ក្រុមហ៊ុន ជាពិសេសសង្វាក់ផលិតកម្ម នៃរោងចក្រនេះ មានដំណើរជាប្រក្រតី សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍកិច្ចសង្គម ប្រកបដោយចីរភាព ដែលឆ្លើយតប ទៅនឹង តម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានសូមថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសគឺ បងប្អូន អុំ ពូ មីង លោកតា លោកយាយ នៅក្នុងរតនគីរីតែម្ដង ដែលបានជឿទុកចិត្ត គាំទ្រ សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនបន្តការដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសន្ដិភាពឥតឈប់ឈរ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ