ព្រឹតិ្តការណ៍ថ្មីៗ

ខ្លួនជាស្រីសោះ ម្តេចហ៊ាន ចូលក្នុងបន្ទប់ជនបរទេស លួចកាបូបលុយគេ..?

1 សប្តាហ៍ មុន 77 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ ច័ន្ទ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងនៅថ្ងៃទី ៧ ឧសភា ២០១៨ វេលាម៉ោង ៨និង ១៥ នាទី កម្លាំងអធិការដ្ឋានខណ្ឌ៧មករាបានឃាត់ខ្លួនជនសង្ស័យ ចំនួនម្នាក់ ករណីលួចកាបូប ឃាត់នៅផ្ទះលេខ៨អឺ១ ផ្លូវ២៣៦ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យឈ្មោះ សែម ចន្ធី ភេទ ស្រី អាយុ ៣១ឆ្នាំ មុខរបរអ្នករត់តុ ទីលំនៅផ្ទះលេខ ភូមិ១ ផ្លូវពេទ្យសត្វ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ធ្វើតេសទឹកនោមមានសារធាតុញៀន ) ។

ជនរងគ្រោះឈ្មោះ MATTIEW CLAVIES ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ បារាំង មុខរបរ បុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះកើតហេតុ ។

សម្ភារៈបាត់បង់ ៖ គ្មាន ( កាបូបបានប្រគល់ជូនម្ចាស់វិញ )។

ប្រភពអោយដឹងថា នៅថ្ងៃកើតហេតុខាងលើ ម៉ោងប្រហែល ០៨.០០ នាទី ជនសង្ស័យបានជិះម៉ូតូឌុបចេញពី ហាងបារាំងនៅផ្សារសូរិយាម៉ល សំដៅមកផ្ទះកើតហេតុខាងលើ ពេលមកដល់ ជនសង្ស័យ បានចុះកណ្តឹង ពេលនោះម្ចាស់ផ្ទះចេញមកសួរថា អ្នកណាគេ ម្ចាស់ផ្ទះក៏បើកទ្វារ ហើយជនសង្ស័យសុំឡើងទៅលើផ្ទះ ពេលឡើងទៅលើផ្ទះ មកដល់មុខបន្ទប់ ជនសង្ស័យបាន រុញទ្វាបន្ទប់រួចចូលទៅក្នុង ហើយបានយកកាបូបរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះក៏ឃើញហើយចាប់ឆែកខ្លួនឃើញកាបូប ក៏បានតេទូរសព័្ទប្តឹងអោយសមត្ថកិច្ចជូយអន្តរាគមន៍ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌ៧មករាដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ