ព្រឹតិ្តការណ៍ថ្មីៗ

ឱកាសប្រកួតប្រជែង បញ្ចេញស្នាដៃ លើកស្ទួយកេរ្តិ៍ឈ្មោះភូមិឋាន សម្រាប់គ្រួសារអ្នកព្រែកកំពឹស!

3 ខែ មុន 196 តូ សុផល

ភ្នំពេញ៖ ឱកាសប្រកួតប្រជែង បញ្ចេញស្នាដៃ លើកស្ទួយកេរ្តិ៍ឈ្មោះភូមិឋាន សម្រាប់គ្រួសារអ្នកព្រែកកំពឹសខណ្ឌដង្កោ រាជធានីភ្នំពេញ រៀងរាល់ខែ! កម្មវិធីនេះផ្តួចផ្តើមបង្កើតឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ!

រង្វាន់៖
-លេខ១ ទទួលបានថវិកា ១០ម៉ឺនរៀល+ទឹកក្រូចដប ០១កេស+ជយលិខិត ០១សន្លឹក!
-លេខ២ ទទួលបានថវិកា ៦ម៉ឺនរៀល+ទឹកក្រូចដប ០១កេស+ជយលិខិត ០១សន្លឹក!
-លេខ៣ ទទួលបានថវិកា ៤ម៉ឺនរៀល+ទឹកក្រូចដប ០១កេស+ជយលិខិត ០១សន្លឹក!

លក្ខខណ្ឌក្នុងការប្រកួត៖
-បេក្ខជន បេក្ខនារី គ្រប់វ័យ ក្នុងសង្កាត់ព្រែកកំពឹស គ្រាន់តែជ្រើសរើសប្រធានបទណាមួយដែលខ្លួន ពេញចិត្តនិងជួបផ្ទាល់ ពាក់ព័ន្ធជាមួយសង្កាត់ព្រែកកំពឹស ផ្ញើចូល Inbox របស់ ផេកគ្រួសារអ្នកព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬ តាមរយៈ WhatsApp, Telegram, Line, Viber ដែលមានលេខ៖ 012 66 77 98 / 086 27 17 17 ក្រុមការងារនឹងបង្ហោះឲ្យចូលរួមប្រកួតក្រោយពេល២៤ម៉ោង។

ប្រធានបទប្រកួតប្រជែងអាចជា៖
-អត្ថបទព័ត៌មាន
-កំណាព្យ
-រូបភាព
-វីដេអូ

លក្ខខណ្ឌនៃការផ្តល់រង្វាន់
-ជ័យលាភីផ្តល់ជូនចំពោះប្រធានបទណាដែលទទួលបាន Like ច្រើនជាងគេ ចំនួន ០៣នាក់ ក្នុង១វគ្គ!
-រង្វាន់ផ្តល់ជូនរៀងរាល់ចុងខែនីមួយៗ (ក្នុង១ខែ ប្រកួត៣វគ្គ គឺថ្ងៃទី០១, ទី១១ និង ទី២១)!
-ប្រធានបទត្រូវតែជាស្នាដៃបង្កើតថ្មី មិនចម្លងពីអ្នកដ៏ទៃ!
-ប្រធានបទនីមួយៗ មិនអាចប្រកួតឆ្លងវគ្គបាននោះទេ!
#PhnomPenhGRK

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ