ព្រឹតិ្តការណ៍ថ្មីៗ

ភាពយន្តរឿង​ “ផ្លូវមរណៈ​”​ របស់​ ផលិតកម្មមហាហង្ស​ សម្ពោធ​បើកមុខ​ ឆ្នាំថ្មី

3 ខែ មុន 258 តូ សុផល

ភ្នំពេញ៖​ ក្រោយឱកាសចូលឆ្នាំនេះ​ សង្កេតឃើញថា​ផលិតកម្ម​ មហាហង្ស​ បើកសម្ពោធផ្លូវការ​ នៅរឿងថ្មីរបស់​ខ្លួន​ ជាលើកដំបូង

ក្រោយឱកាសបុណ្យចូលឆ្នាំខ្មែរ​ ដើម្បីបើកមុខយកហេងៗ​ សាច់រឿង​ “ផ្លូវមរណៈ”​ បង្កប់ទៅដោយរសជាតិថ្មីប្លែក​ ដោយបានកំណត់ដាក់បញ្ចាំង​ នៅថ្ងៃទី១០​ ខែឧសភា​ ខាងមុខនេះ។

ម្ចាស់ផលិតកម្មមហាហង្ស​ លោក​ អ៊ិន​ សុភិន​ ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ រឿង​ “ផ្លូវមរណៈ”​ គឺជារឿងថ្មីបង្កប់អត្ថន័យ​ សារអប់រំ​ រំលេចពីទេសភាពនៅជ្រលងភ្នំ​ នៅទឹកដីគិរីរម្យ​ និងរឿងហេតុជាច្រើនទៀត​ ដែលមានទាំងកំប្លែងសើចសប្បាយនិងខ្មោច។​ អ្វីដែលកាន់តែពិសេសគឺ​ ការសម្តែង​ ដែលមានភាពកាច់កុង​ ក្រមិចក្រមើម​ របស់តារាសម្តែងក្នុងរឿង​ ជាពិសេសគឺតួឯកស្រីនិងតួឯកប្រុសតែម្តង។

លោកបានបន្តថា​ រឿង​ “ផ្លូវមរណៈ”​ ជារឿងថ្មីដែលបញ្ចូលគ្រប់រស់ជាតិក្នុងសាច់រឿង​ ហើយគ្រាន់តែចេញវីដេអូខ្លីៗ​ គឺទទួលបានការគាំទ្រ​ និងទន្ទឹងរង់ចាំទស្សនាច្រើន​។​
លោកថា​ បើចង់ដឹងលម្អិតពីសាច់រឿង​ លោកអ្នកអាចទៅទស្សនាបាន​ តាមរោងកុននានា​ ចាប់ពីថ្ងៃទី១០​ ខែឧសាទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ