ព្រឹតិ្តការណ៍ថ្មីៗ

ទុកម៉ូតូចូលទិញខោអាវមួយភ្លេត លោកចោរលួចទៅបាត់ តែគេចបានបន្តិចសមត្ថកិច្ចចាប់មកវិញ

2 សប្តាហ៍ មុន 88 តូ សុផល

ខេត្តតាកែវ៖ ដោយអនុវត្តតាមតាមបទបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្នុងការបង្ការ បង្រ្កាប ទប់ស្កាត់បទល្មេីសអំពេីលួច ឆក់ប្លន់ គ្រឿងញៀន ក្មេងទំនើងគ្រប់ប្រភេទ នៅមូលដ្ឋានស្រុករួចមក។

លោកវរសេនីយ៍ឯក ជុំ ឈឿន អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានឱ្យដឹងថា: នៅព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៤និង៣០នាទី មានករណីលួច(ម៉ូតូ)មួយកើតឡើងនៅចំណុចផ្សារព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបង្ករឡើងដោយ ជនសង្ស័យក្នុងករណីខាងលេីមានឈ្មោះ លាង សុផល ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា C125 សេរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ បាត់ដំបង1B-3431 របស់ឈ្មោះ យូ ថារី ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈពេលជនរងគ្រោះបានទុកម៉ូតូនៅក្នុងផ្សារហើយចូលទៅទិញអីវ៉ាន់។

លោកអធិការបន្តថា: ក្រោយពេលទទួលបានព័ត៌មានភ្លាមថាមានករណីលួចម៉ូតូបានកេីត ឡេីង លោកអធិការ បានដឹកនាំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះប្រតិបត្តិការ ស្រាវជ្រាវ កំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតវត្ថុតាងរួមមានម៉ូតូចំនួន០២គ្រឿង មួយគ្រឿងត្រូវបានប្រគល់ជូនដល់ជនរងគ្រោះវិញ។

បច្ចុប្បន្នជំនាញកំពង់កសាងសំណុំរឿង បញ្ជូនជនសង្ស័យរួម និងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ