ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់កណ្តាលវាលស្រែនៅខណ្ឌដង្កោ

3 ខែ មុន 146 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញ សពស្រ្តីអនាថាម្នាក់ដេកស្លាប់ នៅវេលាម៉ោង៤ រសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨

នៅក្នុងដីឡូមួយកន្លែង ខាងលិចស្ពានសាលាដំណាក់ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពស្រ្តីរូបនេះ ត្រូវបានប្រជាពលរដ្ឋ ឈប់ម៉ូតូបទជើងតូច ទើបប្រទះឃើញ ដេកស្លាប់យ៉ាងអណោចអធម៌ ក្រោមតំណក់ទឹកភ្លៀង រលឹម ។

សពស្រី្ត វ័យប្រហែលជាង៣០ឆ្នាំនេះ នៅមិនទានស្គាល់អត្តសញ្ញណនៅឡើយទេ ។ សពស្លៀកខោផ្កា ជើងវែង និងពាក់អាវយឺតខ្មៅលាយស។

បច្ចុប្បន្នសពត្រូវសមត្ថកិច្ចហ៊ុំព័ទ្ធ ទីតាំងរងចាំជំនាញ មកធ្វើកោសលវិច្ច័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ