ព្រឹតិ្តការណ៍ថ្មីៗ

កំពុងអ៊ុត ក្រាស ឬ ស្តើង ប៉ូលីសមកដល់ល្មម!

10 ខែ មុន 106 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង បង្ក្រាបវង់ល្បែងមួយកន្លែងឃាត់មនុស្ស ៣នាក់។

ការចុះបង្ក្រាបនេះ នៅថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៨វេលាម៉ោង១៣និង២៥នាទី
នៅចំណុច ផ្ទះ សេន តឿ ស្ថិតក្នុងភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ
១-ឈ្មោះភុម ផុន ភេទ ប្រុស អាយុ៤៥ ជនជាតិ ខ្មែរ មុខរបរ កសិករ ។
២-ឈ្មោះសុខ ផុន ភេទ ប្រុស អាយុ៤៣ ជនជាតិខ្មែរ មុខរបរកសិករ ។
៣-ឈ្មោះឡាយ វុទ្ធី ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ។

អ្នកទាំង០៣មានទីលំនៅ ភូមិ តាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក ៖
១ កម្រាលចាក់អាប៉ោងចំនួន ០១ ។
២  មេអាប៉ោងចំនួន០១គ្រាប់ ។
៣ ចានបាញ់អាប៉ោងចំនួន០១ ។
៤ ជើងទម្រចំនួន ០១ ។
៥ គ្របចាន អាប៉ោងចំនួន០១ ។
៦ ប្រាក់ចំនួន១១១៥០០៛(ដប់មួយម៉ឺនមួយពាន់ប្រាំរយរៀលគត់) ។
៧ ម៉ូតូចំនួន០៥គ្រឿង រួមមាន៖
-ម៉ូតូម៉ាកសង់កូរ៉េពណ៌ព្រីងទុំលាយក្រហមផ្លាកលេខភ្នំពេញ1S.0156ចំនួន១គ្រឿង
-ម៉ូតូម៉ាកSL ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ1FF.5219ចំនួន១គ្រឿង
-ម៉ូតូម៉ាកគប់ជ្រុង70ពណ៌ទឹកប៊ិចគ្មានផ្លាកលេខចំនួន១គ្រឿង
-ម៉ូតូម៉ាកគប់មូល៩០ពណ៍សំបកឪឡឹកគ្មានផ្លាកលេខចំនួន១គ្រឿង
-ម៉ូតូម៉ាកគប់មូល៥០ពណ៌សំបកឪឡឹកពាក់ផ្លាកលេខកណ្តាល1T.6279ចំនួន១គ្រឿង។

ប្រភពអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាពលេងល្បែងស៊ីសង(អាប៉ោង)នៅចំណុច ផ្ទះឈ្មោះ សេន តឿ ស្ថិតនៅភូមិ តាគល់ ឃុុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះសមត្ថកិច្ចនគរបាលស្រុកស្អាងបានទៅដល់កន្លែងកើតហេតុ បង្រ្កាបបានជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាងខាងលើ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ សុខ ផុន បានសារភាពថាខ្លួនពិតជាធ្វើមេបាញ់អាប៉ោង នៅចំណុចផ្ទះឈ្មោះ សេន តឿ ពិតប្រាកដមែន ចំណែកឈ្មោះភុម ផុននិងឈ្មោះឡាយ វុទ្ធី ខ្លួនជាអ្នកចូលរួមចាក់អាប៉ោង។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!