ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមតារា មហាហង្ស​ យកឈ្នះក្រុម​ Cambodia​ Airports​ លទ្ធផលជោគជ័យខ្លាំង

4 ខែ មុន 203 តូ សុផល

ភ្នំពេញ៖ ក្រុមតារាៗមកពីផលិតកម្មមហាហង្ស​ ដែលដឹកនាំដោយ​ លោក​ អ៊ិន​ សុភិន​ កាលពី​ល្ងាចថ្ងៃទី៦ ឧសភា បានបើកការប្រកួតមិត្តភាពមួយ​ជាមួយ​ក្រុមបាល់ទាត់ Cambodian Airports ដើម្បីសាកកម្លាំង ប៉ុន្តែគេកត់សម្គាល់ថា​ មានការកត់សម្គាល់គួរសម ដោយសារតែក្រុមទាំងពីរមិនធ្លាប់ប៉ះគ្នា ហើយ​ក្រុមមួយទៀត​ ត្រូវគេស្គាល់ថា​ បានបង្កើតឡើងយូរមកហើយ ដោយមាន​ទាំងប្រវត្តិប្រកួតស៊ី​ ក្រុមពាក់កណ្ដាលអាជីពរាប់មិនអស់ផង។

ការប្រកួតដែលបានធ្វើឡើងនៅកណ្ដាលភ្លៀងរលឹមនៅទៅទីលានវេស្ទើនមួយនេះ ត្រូវគេឃើញមានភាពស្វិតស្វាញ មិនខុសពីការប្រកួតរវាងក្រុមពាក់កណ្ដាលអាជីព និងក្រុមពាក់កណ្ដាលអាជីពប៉ុន្មានទេ ដោយសារតែក្រុមទាំងពីរបានបញ្ចេញថ្វីជើងដាក់គ្នាទៅវិញទៅមក ហើយធ្វើអោយការប្រកួតទាំងមូលទាក់ភ្នែកអ្នកគាំទ្រ ជាពិសេសអ្នកគាំទ្រក្រុមតារាៗដែលជាកីឡាករនៅក្នុងពេលនោះ។

លោក អ៊ិន សុភិន ជាមេក្រុម ត្រូវគេឃើញឆ្ការដៃឆ្ការជើងនឹងការបរាជ័យនៅក្នុងពេលនោះយ៉ាងខ្លាំង ខណៈដែលលោក និងក្រុមបច្ចេកទេស បានចាត់ចែងភ្លាម ក្នុងការរៀបចំក្រឡាលេងជាថ្មីនៅតង់ទី២។ ជាលទ្ធផល ក្រុមបាល់ទាត់មហាហង្ស រកបានដល់ទៅ៥គ្រាប់ក្នុងតង់ទី២ ក្នុងពេលដែលគូប្រកួតមួយក្រុមទៀតទោះជាប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក៏រកបានតែមួយគ្រាប់បន្ថែមពីលើគ្រប់ចាស់ក្នុងតង់ទី១។

លោក អ៊ិន សុភិន និយាយថាក្រោយចាញ់ក្នុងតង់ទី១ លោកមានការភ័យបារម្ភយ៉ាងខ្លាំង ដោយសារតែក្រុម Cambodian Airports គឺក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមពាក់កណ្ដាលអាជីពដែលលោកធ្លាប់ជួបប្រកួត។ លោកថាក្រឡាលេងក្នុងតង់ទី១ បើទោះជាដាក់សមាសភាពតារាៗដែលមានជើងល្អ ក៏មិនអាចទៅរួចជាមួយគូប្រកួតនោះដែរ ទើបលោកយល់ថា​ បើកុំតែរៀបក្រឡាលេងថ្មី ប្រហែលជាមិនអាចរក៥គ្រាប់ក្នុងតង់ទី២បានទេ។​

លោកបានបន្តថា​ បញ្ចប់ការប្រកួតជាមួយលទ្ធផល ៨ ទល់៥ ជាមួយក្រុមខ្លាំង Cambodian Airports ដែលជាក្រុមហ៊ុនបម្រើសេវាអាកាសចរណ៍ធំនៅព្រលានយន្តហោះភ្នំពេញ និងសៀមរាប។ លោកក៏ត្រៀមខ្លួនអោយក្រុមមួយនេះ ជួបប្រកួតសងសឹកផងដែរក្នុងពេលដ៏ខ្លី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ