ព្រឹតិ្តការណ៍ថ្មីៗ

ឡើងលើផ្ទះគេ លួចយកLatop ត្រូវសមត្ថកិច្ចឃាត់ខ្លួន

1 សប្តាហ៍ មុន 44 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឬស្សីកែវ ធ្វើការឃាត់ខ្លួនយុវជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួច Laptop របស់​គេ​ ម៉ាក MSI ពណ៌ខ្មៅ តម្លៃជិត១៦០០ដុល្លារអាមេរិក ​ ហើយមកសម្ងំដេក​នៅ​ក្បែរនោះ ត្រូវបានម្ចាស់ឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច។​​ ហេតុការណ៍នេះបានកើតឡើងនៅចំណុចវេរ៉ងដាផ្ទះអ្នកជិតខាង ផ្លូវ៩៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ

 

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ មាន សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ចំនែកជនរងគ្រោះឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា មុនកើតហេតុ ជនសង្ស័យបានឡើងទៅលើវេរ៉ងដាផ្ទះ ដើរមើលធម្មតា ស្រាប់តែឃើញពេលវេលាល្អ ក៏ ធ្វើសកម្មភាពលួចយកLaptopក្នុងបន្ទប់ដេកជាន់ឡៅតឿនៅផ្ទះលេខ២B បានសម្រេច រួចបានឆ្លងមកដេកសម្ងំលាក់ខ្លួននៅលើវេរ៉ងដាផ្ទះប្រជាពលរដ្ឋក្បែរផ្ទះកើតហេតុ ហើយក៏មានអ្នកជិតខាងជាម្ចាស់ផ្ទះឃើញជនសង្ស័យដេកលើផ្ទះខ្លួនដូច្នេះមានការសង្ស័យក៏ស្រែកឆោឡោចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវសាកសួរ។

 

បន្ទាប់ពីសមត្ថកិច្ចសាកសួរជនសង្ស័យសារភាពថាខ្លួនបានលួចកំព្យូទ័រខាងលើនេះមែន ដោយបានទុកលាក់ក្បែរកន្លែងខ្លួនដេក ហើយសមត្ថកិច្ចក៏នាំជនសង្ស័យខាងលើមករកកំព្យូទ័រដែលជនសង្ស័យលាក់ទុកនោះគឺឃើញកំព្យូទ័រនោះមែន រួចសមត្ថកិច្ចក៏បញ្ជូនខ្លួនជនសង្ស័យទៅប៉ុស្តិ៍ដើម្បីសាកសួរបន្តនិងកសាងសំណុំចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ