ព្រឹតិ្តការណ៍ថ្មីៗ

ដាច់ភ្លើងរហូត! ដាច់រាប់ម៉ោង ចុងខែមើលក្រដាស់ភ្លើង ខុសធម្មតា!

5 ខែ មុន 170 តូ សុផល

​រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ក្នុង​តំបន់​មួយចំនួនក្នុង​រាជធានី​ភ្នំពេញ  ជាពិសេស ប្រជាពលរដ្ឋនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ

មានការ​ពិបាក​ ខណៈ​ដែលខាងអគ្គិសនី​កម្ពុជា ផ្តាច់ចរន្តអគ្គិសនីរាប់ម៉ោង ហើយមុនការដាច់ចរន្ត មានការផ្តាច់ច្រើនលើកច្រើនសារ បុកកុងទ័រភ្លើង ធ្វើអោយតំលៃភ្លើងចុងខែមានកើនតំលៃកប់ពពក ជាក់ស្តែងកាលពីយប់ថ្ងៃទី ៧ ខែ ឧសភា ២០១៨ នេះតែម្តង។

ប្រភពខ្លះប្រាប់ថា « ការ​ដាច់​ភ្លើង​ញឹកញាប់​នេះ វា​ធ្វើឱ្យ​គីឡូ​ភ្លើង (ឧបករណ៍​វាស់​ភ្លើង) ឡើង​ច្រើន​ខុសធម្មតា។ ពលរដ្ឋខ្លះថា លោក ​ធា្ល​ប់​បានស្នើ​នឹង​អន្តរាគមន៍​តាមរយៈ​សំណើ​ទៅ​ថ្នាក់លើដែរ ប៉ុន្តែ មកដល់​ឥឡូវនេះ អគ្គិសនី​នៅតែ​បន្ត​ដាច់។

គួររំលឹកផងដែថា ដាច់ភ្លើងជាញឹកញប់ ទាំងពេល ថ្ងៃនិងពេលយប់ នាំឲ្យពលរដ្ឋមួយចំនួន មិនសប្បាយចិត្ត ហើយធ្វើឲ្យមានការរិះ គន់អគ្គិសនីកម្ពុជា តាមបណ្តាញ ទំនាក់ទំនងសង្គម (Facebook) អំពីបញ្ហាដាច់ភ្លើងនេះផងដែរ ៕

ជាមួយ​គ្នា​នេះ​ដែរ​ គេ​សង្កេត​ឃើញបងប្អូន​អាជីវករ​មួយ​ចំនួន​សប្បាយចិត្តដោយ​ឃើញ​ទៀន​​មាន​ហាង​ឆេង ព្រោះ​តំបន់​មួយ​ចំនួន​ខាងលើ​នេះ ​ត្រូវការ​ទៀន​ជា​ចាំបាច់ក្នុង​ការ​អុជ​បំភ្លឺ​នៅ​ពេល​យប់​ ជា​ហេតុ​បណ្ដាល​ឲ្យ​ទៀន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​ច្រើន​ដង សឹងតែ​រក​ទៀន​លក់​មិន​បាន​ផង​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ