ព្រឹតិ្តការណ៍ថ្មីៗ

ស៊ីចុកឆ្អែតដោះដៃ រឹតករសង្សា សម្លាប់រួចយកបោះចោលលើគំនរសំរាម តែនាងមិនស្លាប់ ប្តឹងប៉ូលីសចាប់

5 ខែ មុន 1954 តូ សុផល

មណ្ឌលគិរី ៖ បុរសម្នាក់បានរស់នៅស៊ីចុកជាមួយសង្សាឆ្អែតឆ្អន់អស់ពេលមួយឆ្នាំមក ហើយចុងក្រោយចង់ដោះដៃ បែកពីសង្សារប៉ុន្តែ នាងមិនព្រម សម្រេចយកខ្សែររឹតកររួច ដឹកទៅចោលនៅគំនរសំរាម ស្ត្រីជនជាតិព្នងម្នាក់បានរួចផុតពីសេចក្តីស្លាប់​ បន្ទាប់ពីត្រូវបុរសជាសង្សារប្រើខ្សែរកាបូបប្រវែងជាងកន្លះម៉ែត្ររឹតករ​ ដើម្បីផ្តាច់ជីវិតនោះ។

បើតាមនគរបាលថា ហេតុការប៉ុនប៉ងមនុស្សឃាតនេះកើតឡើងលើកំពូលភ្នំដោះក្រមុំ​ ស្ថិតក្នងភូមិឡៅការ​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរីនាម៉ោប្រមាណ១និង៣០នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨។

ប្រភពពីសមត្ថកិច្ចប្រាប់ថា​ ជនរងគ្រោះក្រោយភ្ញាក់ពីសន្លប់លើគំនរសំរាមហើយនោះ​ បើដើរទាំងញញីរញញ័រសំដៅមកប៉ុស្តិសុខដុមដើម្បីប្តឹងនគរបាលឱ្យជួយអន្តរាគមន៍។

អធិការនគរបាលក្រុងសែនមនោរម្យលោកកាន់​ ពេញ​ បានឱ្យដឹងថាក្រោមការចង្អុលបង្ហាញពីលោកស្នងការឡោ​ សុខា​ និងស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌលោកសូ​ សុវណ្ណកម្លាំងអធិការក្រុងនិងប៉ុស្តិបានចុះអនុវត្តន៍អង្កេតលើករណីនេះភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យផងដែរ។លោកអធិការថាឈ្មោះញ៉ារ៉ា​ ស្រីនាង​ អាយុ២៣ឆ្នាំជាជនជាតិព្នងមានទីលំនៅក្នុងក្រុងសែនមនោរម្យបានរៀបរាប់ថាជនសង្ស័យជាឈ្មោះ ឆុំ ដាវីត​ អាយុ26ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដូង ឃុំតារ៉ុង ស្រុកព្រៃឈរខេត្តកំពង់ចាម មុខរបរជាងកែច្នៃគ្រឿងសង្ហារឹមនៅកោះញែក ស្នាក់នៅផ្ទះបងភូមិចំការតែ ជាសង្សា នឹងគ្នារយៈពេលជិត1ឆ្នាំហើយ។

នារីរងគ្រោះបន្តថានៅវេលាម៉ោង២០យប់ថ្ងៃទី០៦ឧសភា ជនសង្ស័យ បានខល មកជនរងគ្រោះឲ្យមកជួបនៅក្បែរផ្ទះជនរងគ្រោះ ។ នៅពេលនោះ​ ជនសង្ស័យបានយកម៉ូតូ ដឹកជនរងគ្រោះទៅផ្លូវច្រកចូលភ្នំលោកយាយ ។

នារីរងគ្រោះបានប្រាប់ទៀតថា ពេលទៅដល់ភ្នំលោកយាយ លើភ្នំដោះក្រមុំជនសង្ស័យក៏ទាមទារ សុំបែកពីខ្លួន(ជនរងគ្រោះ) តែជនរងគ្រោះមិនព្រមហើយខ្វែងគំនិតគ្នាជនរងគ្រោះបានយំរហូតអស់កម្លាំងនិងមានអាការៈឈឺពោះ ក៏ដេកទៅនឹងដី តែម្តង។

នារីរងគ្រោះខាងលើបន្តថា​ លុះដល់ម៉ោង ១និង៣0នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី0៧ឧសភា ជនសង្ស័យបានបបួលនាងមកផ្ទះវិញ តែនារីរងគ្រោះថា​ ចាំខ្លួនបាត់ឈឺពោះសិន ។ បន្តិចក្រោយមកជនសង្ស័យជាសង្សារនះក៏បានយកខ្សែកាតាបពណ៌ខ្មៅប្រវែង៥៤សង់ទីម៉ែត្ររឹតកជនរងគ្រោះដោយជនរងគ្រោះផ្កាប់មុខទៅនឹងដី ក្រោយពីនាងសន្លប់បាត់ ជនសង្ស័យក៏បានដឹកជនរងគ្រោះយកទៅបោះចោលនៅកន្លែងទីលានចាក់សំរាម ស្ថិតក្នុងភូមិឡៅការ សង្កាត់
សុខដុម ក្រុងសែនមនោរម្យ។

លោកអធិការក្រុងបញ្ជាក់ថានៅម៉ិងប្រមាណជា០៥ទាបភ្លឺថ្ងៃទី០៧ឧសភា​ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជនរងគ្រោះបានរៀបរាប់ខាងលើ។ ហើយ ក្រោយការឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកខ្សែកាតាបរឹតករ ជនរងគ្រោះ ពេលនាងសន្លប់និងបន្តដឹកទៅចោលនៅគំនរសំរាមប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងទៅតុលាការ តាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ