ព្រឹតិ្តការណ៍ថ្មីៗ

អ្នកខេត្តក្រចេះពុលទៀតហើយ! គឺពុលនំអន្សមអាំង៤៤នាក់ កំពុងសង្គ្រោះ

2 ខែ មុន 108 តូ សុផល

ក្រចេះ ៖ បើតាមសមត្ថកិច្ចរដ្ឋបាលនៃសាលាខេត្តក្រចេះ បានឱ្យដឹងថា នៅថ្ងៃអាទិត្យ៧ រោជ ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ថ្ងៃ៦ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង៦និង៣០នាទីល្ងាច មានករណីពុលនំអន្សមអាំងស្ថិតនៅភូមិប្រម៉ាឃុំកំពង់ដំរីស្រុកឆ្លូងខេត្តក្រចេះចំនួន៤៤នាក់ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន២៨នាក់ ស្រី២៣នាក់ និងរងគ្រោះស្រាលចំនួន១៦នាក់ ស្រី៨នាក់ ដែលឈ្មោះដូចខាងក្រោម
រងគ្រោះធ្ងន់ធ្ងរកំពុងសង្គ្រោះនិង ព្យួរសេរ៉ូមមាន
១-អ៊-ធឿងភេទស្រី៥៨ឆ្នាំ
២-កាន-ស្រីណនភេទស្រី៣៨ឆ្នាំ
៣-ហួន-អាងភេទស្រី៣២ឆ្នាំ
៤-ហួន-អ៊ីភេទស្រី២៤ឆ្នាំ
៥-ទួន-វ៉ាត់ភេទស្រី២៣ឆ្នាំ
៦-ខេង-សុខពេងភេទស្រី១៤ឆ្នាំ
៧-ខេង-ស្រីនាងភេទស្រី១១ឆ្នាំ
៨-ហួន-ស្រីអាងភេទស្រី១៧ឆ្នាំ
៩-ហួយ-សាវិនភេទស្រី៣៧ឆ្នាំ
១០-ស៊ីន-សាវឿនភេទស្រី៤១ឆ្នាំ
១១-ស៊ា-ចំរើនភេទប្រុស១៥ឆ្នាំ
១២-អ៊ួយ-សេងអានភេទប្រុស១៤ឆ្នាំ
១៣-អ៊ួយ-ធីតាភេទស្រី១១ឆ្នាំ
១៤-អ៊ួយ-អេភេទប្រុស៨ឆ្នាំ
១៥-ស៊ាម-ណេភេទស្រី២៣ឆ្នាំ
១៦-ថន-រតនាភេទស្រី៣២ឆ្នាំ
១៧-ទាង-រតននីភេទស្រី៩ឆ្នាំ
១៨-ម៉េន-សួស្តីភេទប្រុស១៣ឆ្នាំ
១៩-ស្វិត-យ៉េភេទស្រី៣៣ឆ្នាំ
២០-ជៀប-ពុយភេទស្រី៣១ឆ្នាំ
២១-អ៊ិត-សុឃីភេទស្រី១៧ឆ្នាំ
២២-អ៊ិត-ស្រីសូត្រភេទស្រី២៣ឆ្នាំ
២៣-ជា-មុំភេទស្រី៥៨ឆ្នាំ
២៤-សាត់-ស្រីអូនភេទស្រី៥ឆ្នាំ
២៥-អៀល-ស្រីលាបភេទស្រី៦ឆ្នាំ
២៦-ហ៊ត-យ៉េនភេទស្រី៨៨ឆ្នាំ
២៧-គឿន-ចាន់ស៊ីភេទប្រុស២ឆ្នាំ
២៨-នួន-ទួនភេទស្រី៣៧ឆ្នាំ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា អ្នករងគ្រោះស្រាលព្យាបាលលេបថ្នាំ
១-ហួន-ស្រីអ៊ាតភេទស្រី២២ឆ្នាំ
២-ម៉ៅ-គានភេទស្រី១៧ឆ្នាំ
៣-ហួន-ហោភេទប្រុស២០ឆ្នាំ
៤-ស៊ា-ចំរីភេទប្រុស១០ឆ្នាំ
៥-ស៊ាម-ស៊ាភេទប្រុស៣៩ឆ្នាំ
៦-សឿន-សារ៉ាត់ភេទប្រុស២៨ឆ្នាំ
៧-ធុន-ភារំភេទប្រុស១៥ឆ្នាំ
៨-ម៉ៅ-អៀលភេទប្រុស៣៧ឆ្នាំ
៩-ស៊្រុន-ណារីភេទស្រី៣៩ឆ្នាំ
១០-មេន-ស្រីដាភេទស្រី៤ឆ្នាំ
១១-រ៉ាន-ស្រីលាក់ភេទស្រី២៤ឆ្នាំ
១២-ជាង-ចាន់ភេទស្រី៥ឆ្នាំ
១៣-ខ្លាក់-សាវឿនភេទស្រី២៧ឆ្នាំ
១៤-នេន-សូណាភេទប្រុស៩ឆ្នាំ
១៥-ណៃ-នេនភេទប្រុស២៩ឆ្នាំ
១៦-នី-ហានភេទស្រី៣២ឆ្នាំ។

តាមការសួរបំភ្លឺពីអ្នករងគ្រោះទាំងអស់បានរៀបរាប់ថាក្រោយពីហូបនំអន្សមអាំងរបស់អ្នកលក់ឈ្មោះអ៊-ធឿងភេទស្រីអាយុ៥៨ឆ្នាំដែលលក់នៅក្នុងភូមិកើតហេតុបានតែប៉ុន្មាននាទីរួចក៍មានអាការះពុលតែម្តង។

ករណីនេះកំលាំងជំនាញសហការជាមួយប៉ុស្តិរដ្ឋបាលកំពង់ដំរីចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាងកសាងសំណុំរឿងតាមនិតិវិធី។

នេះជាករណីពុកទី២បន្ទាប់ពីអ្នកភូមិនៅក្រចេះពុលទឹក បណ្តាលឱ្យស្លាប់ដល់ទៅ១០នាក់និងកំពុងសង្គ្រោះជាង១២០នាក់ គិតត្រឹមថ្ងៃទី៦ឧសភាឆ្នាំ២០១៨នេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ