ព្រឹតិ្តការណ៍ថ្មីៗ

ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត​ សំណេះ​សំណា​លជា​មួយ​មន្រ្តី​សុខាភិបាល​ខេត្តត្បូ​ងឃ្មុំ​ និង​គរុសិស្ស​ភូមិ​ភាគ​កំពង់​ចាម​

2 សប្តាហ៍ មុន 12 តូ សុផល

ត្បូងឃ្មុំ៖ ឯក​ឧត្តម​ ហ៊ុន ​ម៉ាណែត បានអញ្ជើញ​សំណេះ​សំណាល​ជា​មួយ​មន្រ្តី​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ និង​គរុសិស្ស​ភូមិ​ភាគ​កំពង់​ចាម​ កាលពី​ថ្ងៃ​អាទិត្យ​ទី០៦​ ខែ​ឧសភា ​ឆ្នាំ២​០១៨​។

ឯក​ឧត្តម មាន​ប្រសាស​ន៍ថា​ ធន​ធាន​មនុស្ស​ដែល​យើង​មា​នជា​មោទនភា​ពដែ​លប្រទេស​យើង​ជាប់​ចំណាត់​ថ្នាក់​លេខ ​៧ គឺយើង​ធ្វើ​ដោយ​ខ្មែ​រគ្នា​យើង ​អ្ន​កខ្លះ​ថា​ ខ្មែរយើង​គ្មាន​សមត្ថភាព​ទេ​ តែ​យើង​កុំ​ភ្លេចថា ខ្មែ​របាន​មក​ដល់​ពេល​នេះ ​ជា​ចំណាត់​ថ្នាក់លេខ​ ៧ លើពិភព​លោក ​រត់​ល្បឿនលឿន​ជា​ងគេ។

ឯក​ឧត្តម​បន្ត​ថា កម្ពុជា​ក៏​បាន​កាត់​បន្ថយ​ភាព​ក្រីក្រលឿ​នជាង​គេ​លេខ​ ៤ លើពិភព​លោក ​ដោយ​សារ​ខ្មែរ​យើង​ដឹ​កនាំប្រ​ទេស ​តែ​ក៏មិ​នមែន​ដឹក​នាំតែ​ថ្នាក់លើទេ ​ក៏ប៉ុន្តែ​គ្រប់​ស្ថាប័ន​ទាំង​អស់​ ពេល​នេះ​មន្រ្តី​នៅ​តាមខេត្ត​ មន្រ្តី​សុខាភិបាល ​មន្ទីរ​សុខាភិបាល ​ក្រសួង​សុខា​ភិបាល​ តើ​មាន​វត្ត​មាន​ជនជាតិប​រទេសមក​ធ្វើការ​ឬ​ទេ? ​គឺ​អត់​នោះទេ​ សុទ្ធ​សឹង​តែ​ជាបងប្អូនប្រជាពល​រដ្ឋ​ខ្មែរ​យើង​ទាំង​អស់​។សុទ្ធសឹង​តែ​ជាធនធាន​ដែល​យើង​បង្កើតការអ​ប់រំបណ្តុះ​បណ្តាល​ពង្រឹង​នៅក្រោយ​ឆ្នាំ ​១៩៧៩​ ហើយ​ក៏​មាន​បងប្អូន​ពូមាមីង​ខ្លះដែ​លសល់​ពីជំនាន់​ ប៉ុល ​ពត​ ក៏​បាន​បណ្តុះបណ្តាល​រួម​គ្នាបន្ថែម​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ