ព្រឹតិ្តការណ៍ថ្មីៗ

គ្មានសាលារៀនមួយណាបង្រៀន លួច ឆក់ ប្លន់ទេ តែមួយរយៈចុងក្រោយនេះ ចាប់បានតែសិស្ស……?

7 ខែ មុន 261 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១០,០០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ នៅចំណុចផ្លូវលេខ៣១៧ កែងផ្លូវ៥៧៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសចំនួន ០៣ ករណី បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ មានឈ្មោះដូចខាងក្រោម៖

១-អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខ ស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវ សហពន្ទ័រុស្សី ភូមិ ក្បាលដំរី១ សង្កាត់ កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ០៨,២០ នាទី ។

ជនរងគ្រោះឈ្មោះ ដួង ដាវី ភេទ ស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ឧសថការី ស្នាក់នៅផ្ទះលេខ៦៣ ភូមិប៉ប្រក់ជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់
-កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១
-ទូរសព្ទ័ដៃ ដំនួន ០២ គ្រឿង ម៉ាក NOKIA អិនចុចពិលចំនួន ០១ និងម៉ាក IPhone6Plus ចំនួន ០១
-ប្រាក់ដុល្លារចំនួន ១០០ ដុល្លារអាមេរិក

២-អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ) ប្រព្រឹត្តនៅចំណុចមុខអាគាប៊ូដាជូ ផ្លូវសហពន្ទ័រុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ០៨ , ៣០ នាទី ។

ជនរងគ្រោះឈ្មោះ ស៊ឺ គឹមហ៊ត ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និស្សិត ស្នាក់នៅភូមិអូរតាសៀវ ឃុំគោល ស្រុកប្រាសាទសំបូ ខេត្តកំពង់ធំ

សម្ភារៈបាត់បង់
កាបូបស្ពាយ ចំនួន ០១
ប្រាក់បាតថៃ ចំនួន ៥,០០០បាត
ប្រាក់រៀល ចំនួន ១០០,០០០ រៀល
ទូរសព្ទ័ដៃម៉ាក SAMSUNGJ2 ពណ៌ទឹកមាស ចំនួន ០១
អាយផេតមីនី ពណ៌ស ចំនួន ០១
និងឯកសារមួយចំនួន

៣-អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប ) ប្រព្រឹត្តនៅចំណុច បណ្តោយផ្លូវហាណូយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៤ , ៤០ នាទី ។

ជនរងគ្រោះឈ្មោះ សុង ម៉ៅ ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៦១០ ផ្លូវបេតុង ក្រុម១០ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់
កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន ០១
ប្រាក់រៀល ចំនួន ៣០០,០០០ រៀល
ប្រាក់ដុល្លា ចំនួន ៧៣៣ ដុល្លារអាមេរិក
កងដៃផ្លាកទីន ចំនួន ០១
ចិញ្ចៀនផ្លាកទីន ចំនួន ០១

ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ឡាយ ធីឡាង ភេទ ប្រុស កើតឆ្នាំ ២០០១ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឥន្ទ្រទេវីថ្នាក់ទី ១១ C១
ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារៈចាប់យកទូរសព្ទ័ដៃម៉ាកIPhone7Plus ពណ៌ ខ្មៅ ចំនួន ០១។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!