ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត បុកម៉ូតូ របួសនារីម្នាក់ តែសមត្ថកិច្ចចាប់ទាញមិនឲ្យអ្នកសារព័ត៌មាន ហើយប្រញ៉ាប់ប្រញ៉ាល់ឡើងរថយន្តជនបង្កទៅដោះស្រាយនៅកន្លែងស្ងាត់!

1 សប្តាហ៍ មុន 149 តូ សុផល

រាជធានី​ភ្នំពេញ ៖ រថយន្ត Highlander មួយគ្រឿង បើកបុកម៉ូតូ Scoopy ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យនារីម្នាក់រងរបួសចំចង្កេះ ដើរមិនរួចហើយម៉ូតូរងការខូចខាតផ្នែកខាងក្រោយរីឯរថយន្តរងការខូចខាតផ្នែកខាងមុខនៃរថយន្តបែកស្តុបខាងឆ្វេង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវព្រះសុធារស កែងផ្លូវកុងតឺន័រថ្មី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់រួមដំណើរជាមួយនារី២នាក់ទៀតជិះម៉ូតូម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BD-0964 ជិះចេញពីកោះពេជ្រ មកស្រាប់តែដល់កន្លែងកើតហេតុមានបុរសម្នាក់ជិះរថយន្តម៉ាក Highlander មួយគ្រឿង ពាក់ស្លាកលខភ្នំពេញ 2Z-2646 បានបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យនារីម្នាក់រងរបួសត្រង់ចង្កេះចំណែកជនរងគ្រោះ២នាក់ទៀតរងេបួសស្រាលហើយ ។

ពេលក្រុមអ្នកសារព័ត៌មានទៅយកព័ត៌មានស្រាប់តែសមត្ថកិច្ចម្នាក់ដែលគេស្គាល់ថាព្រះនាម11C ត្រូវជាប្រធានផ្នែកចរាចរណ៍ប៉ុស្តិ៏ទន្លេបាសាក់ បានចាប់ទាញដៃអ្នកសារព័ត៌មានហើយ​ និយាយពាក្យសម្ដីមិនសមរម្យមកលើអ្នកសារព័ត៌មានទៀត និងមិនឲ្យផ្តិតទិដ្ឋភាពហើយគាត់ក៏បានឲ្យភាគីខាងម៉ូតូលើកជនរងគ្រោះនោះដាក់ម៉ូតូជិះ៣នាក់ ហើយគាត់ឡើងរថយន្តជាមួយជនបង្កទៅបាត់ដោយក្រុមអ្នកសារព័ត៌មានតាមនាំគ្នាទៅដោះស្រាយនៅទីកន្លែងដែលស្ងាត់ មិនឲ្យអ្នកសារព័ត៌មានដឹងឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ