ព្រឹតិ្តការណ៍ថ្មីៗ

ចាប់រថយន្តប្រព្រឹត្តបទល្មើស នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា លោក ជុយ សុខឃាង  ហាក់មានការលាក់លៀម

4 ខែ មុន 146 តូ សុផល

ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់មានរថយន្ត៣គ្រឿងត្រូវបានជំនាញរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាប គ្រាដែរប្រជាពលរដ្ឋរិះគន់ចំៗថា បង្ក្រាប់តែរថយន្តមិនបង់លុយឯរថយន្តបង់លុយដឹកបានដោយសេរី។

ប្រជាពលរដ្ឋរស់ស្រុុកកែវសីមាបានអោយដឹងថាក្នុងមួយថ្ងៃរថយន្តដឹកឈើជាច្រើនគ្រឿងធ្វើចរាចរណ៍ដឹកជញ្ជូនឈើយ៉ាងរលូនគេពុំមានដែរឃើញមានមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបទាល់តែសោះទើបតែប៉ុន្មានថ្ងៃនេះ មានការចាប់បង្ក្រាបរថយន្តដឹកឈើជាបន្តបន្ទាបប់ទើបគេសង្ស័យថាចរចាតំលៃគ្នាមិនត្រូវទើបចាប់តែម្តង ពួកគាត់បន្តថាមានឈ្មួញរកសីុឈើធំៗជាច្រើនដែលគេសង្ស័យ ថាសែនព្រេនជូនលោក ជុយ សុខឃាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា និង លោក ស្រ៊ុន ឈួន ជានាយសង្កាត់មួយខែច្រើនក្រាស់ក្រែលហើយមើលទៅទើបមិនបង្រ្កាប។

​ចំណែក​ប្រជាពលរដ្ឋ រស់នៅ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ដែរ​ថា មូលដ្ឋាន​នេះ​ក៏មាន​បទល្មើស​ព្រៃឈើ បានធ្វើ​សកម្មភាព​កាប់ និង​ដឹកឈើ​អនាធិបតេយ្យ​រាល់ថ្ងៃ​ដែរ ដោយ​បទល្មើស​នេះ ក្រុម​ឈ្មួញ​បាន​រត់ការ​បង់លុយ​សំណូក​ពុករលួយ​ជូនទៅ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​នីមួយៗ​រួច​អស់ហើយ​ដែរ​។

ពលរដ្ឋបន្តថា រាល់ថ្ងៃនេះ​ឈ្មួញ​ទាំងនោះ បាន​ដើរ​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ និង​ខ្លះទៀត​បានដាក់​កម្មករ​ឲ្យ​ចូលទៅ​កាប់​ដើមឈើ នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា រួច​ដឹក​យកទៅលក់​បន្ត​នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង ( ងាំ ០៧ )ស្ថិតនៅ​ឃុំ​ក្រ​ញ៉ូ​ង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ដែលមាន​ព្រំប្រទល់​ជាប់ឃុំ​អូរ​អាម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ជាក់ស្តែងចាប់ពីព្រឹករហូតមកដល់ម៉ោងនេះជំនាញរដ្ឋបាលព្រៃឈើឃាត់រថយន្តដឹកឈើបានចំនួន៣គ្រឿងក្នុងនោះមាន រថយន្ដ តាកូម៉ា ១គ្រឿង កាមឺរីស្វិតកែឆ្នៃ១គ្រឿង សាំងយ៉ុង១គ្រឿង ។

គួរបញ្ជាក់ថា ក្នុងស្រុកកែវសីមានរថយន្តកែឆ្នៃជាច្រើនគ្រឿងផ្សេងទៀតដែលឈ្មួយធំរត់ការបង់លលុយទៅអោយជំនាញមុនជាថ្នូនិងការមិនបង្រ្កាប។ ទាក់ទិនទៅនិងការបង្រ្កាប់ខាងនេះភ្នាក់ងារយើងបានទាក់ទងលោក ជុយ សុខឃាង ដែរតែហាក់បីដូចជាមានការលាក់បាំងដោយសារតែភ្នាក់ងារយើងសួរនាំពីរចំនួនរថយន្តនិងឈើដែលលោកចាប់បានហើយលោកឆ្លើុយថាចាំទៅរាប់ខ្លួនឯងទៅ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ